មកហើយ! Zeekr 9X PHEV តម្លៃខ្ទង់ ៦មុឺនដុល្លារ ថែម Option បានម៉ាឆ្ងាញ់ អាចបើកបរបានជាង ១ពាន់គីឡូម៉ែត្រ

បន្ទាប់ពីបង្ហាញចេញអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Zeekr បានប្រកាសបង្ហាញចេញលក់ជាផ្លូវការនូវរថយន្ដ Zeekr 9X ប្រភេទ PHEV របស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺមានតម្លៃលក់ចាប់ពី ៦៣ ៩១០ដុល្លារ ដល់ ៨៤ ១០០ដុល្លារ តែប៉ុណ្ណោះ នៅក្នុងប្រទេសចិន។

រថយន្ត SUV ប្រភេទ full-size SUV ៦កៅអី Zeekr 9X នេះ មានប្រវែង ៥ ២៣៩ មម ទទឹង ២ ០២៩ មម កម្ពស់ ១ ៨១៩ មម និងប្រវែងគម្លាតកង់ ៣ ១៦៩ មម។ វាដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូដែល (Max)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៥៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២០០គីឡូម៉ែត្រ។
  • ម៉ូដែល (Ultra)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុប ៨៥៥សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៨០គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ២៥០គីឡូម៉ែត្រ។
  • ម៉ូដែល (Flagship)៖ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងសរុប ១ ៣៨១សេះ ផ្គួបជាមួយអាគុយទំហំ ៧០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៥៥គីឡូម៉ែត្រ ដោយប្រើអគ្គិសនីសុទ្ធ និងសរុប ១ ១៦៥គីឡូម៉ែត្រ។

លើសពីនេះ ក៏ទទួលបាននូវបច្ចេកវិទ្យាសាកថ្ម 6C Charging ដែលអាចសាកពី ២០% ទៅ ៨០% ក្នុងរយៈពេលត្រឹម ៨នាទី ក៏ដូចជាប្រព័ន្ធ G-Pilot H7 driver assistance system, ប្រព័ន្ធ LiDAR និងឈីប Nvidia Thor-U ផងដែរ។

សម្រាប់ការរចនាវិញ គឺអេមតែម្តង ពោលគឺទទួលបាននូវជម្រើសពណ៌ខ្មៅ ស ប្រាក់ ប្រផេះ ស្វាយ, ថាសកង់ទំហំ ២២អ៊ីញ, ឧបករណ៍ចាប់សញ្ញា LiDAR ចំនួន ៥ចំនុច, ប្រព័ន្ធបូមខ្យល់ dual-chamber air suspension, អេក្រង់ទំហំ ១៦អ៊ីញ ចំនួន២, អេក្រង់ head-up display ទំហំ ៤៧អ៊ីញ, អេក្រង់ 3K ទំហំ ១៧អ៊ីញ, មុខងារម៉ាស្សា ២២ ចំណុច និង AI ឈ្មោះ Eva ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម