ក្រោយពីក្រុមហ៊ុន Bugatti បានបំបែករបាំងល្បឿន ៣០០ ម៉ាយ/ម៉ (៤៨៣ គ.ម/ម៉) ជាមួយរថយន្ត Chiron ដែលកែម៉ាស៊ីនរួចមក ក្រុមហ៊ុនបានប្រកាសផលិតលក់រថយន្តប្រភេទនេះក្នុងចំនួនមានកំណត់មួយ។
Chiron Super Sport 300+ មានផលិតត្រឹម ៣០ គ្រឿងក្នុងលោក ដោយមានតម្លៃចាប់ពីប្រមាណ ៣,៩ លានដុល្លារ។ រថយន្តទាំង ៣០ គ្រឿងនេះទៀតសោតគឺសុទ្ធតែមានម្ចាស់អស់ទៅហើយ។ យ៉ាងណាក្ដី នៅលើវិបសាយ Mobile គេបានប្រទះឃើញមានដាក់លក់ឈ្មោះជាម្ចាស់រថយន្តនេះក្នុងតម្លៃរហូតដល់ប្រមាណ ៥,២ លានដុល្លារឯណោះ។
Mobile គឺជាភ្នាក់ងារលក់រថយន្តមួយទឹកដ៏ធំមួយ ដែលពួកគេមានរថយន្តកប់ៗជាច្រើនទៀតដូចជា LaFerraris, Ford GT ថ្មី និង Lamborghini Aventador SVJ ហើយពួកគេអះអាងថារថយន្ត Chiron Super Sport 300+ នឹងមានលក់នៅថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំនេះ៕