មានដឹងអត់ ហ្វ្រាំង ABS ផ្តល់សុវត្ថិភាពលើសហ្វ្រាំងធម្មតាបែបណា? (មានវីដេអូ)

អ្នកប្រើប្រាស់​រថយន្ត​ភាគ​ច្រើន​តែង​ចង់​បាន​រថយន្ត​ដែល​មាន​បំពាក់​ប្រព័ន្ធ​ហ្វ្រាំង​ ABS ​ដោយ​​យល់​ថា​ប្រព័ន្ធ​ហ្វ្រាំង​មួយ​នេះ​មាន​សុវត្ថិភាព​លើស​ពី​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា។ ទោះជាយ៉ាងណា ពួកគេ​ប្រហែល​ជា​មិន​ទាន់​ដឹង​ច្បាស់​ថា​​ប្រព័ន្ធ​ហ្វ្រាំង​ ABS មាន​ដំណើរ​ការ​ពិសេស​បែប​ណា​នៅ​ឡើយ​ទេ។

ហ្វ្រាំង ABS នៅ​ពេល​ដែល​ចាប់​ហ្វ្រាំង​បន្ទាន់​នៅ​ល្បឿន​លឿន កង់​រថយន្ត​នឹង​មិន​ស្អិត​ជាប់​នៅ​នឹង​កន្លែង​ភ្លាមៗ​​នោះ​ទេ​ ​ដោយ​ចាប់​លែង​ៗ ដូច្នេះ​អ្នក​បើកបរ​អាច​បញ្ជា​​ទិសដៅ​​រថយន្តបាន​ មិន​ដូច​ហ្វ្រាំង​ធម្មតា​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯ​ហ្វ្រាំង​ធម្មតា​ នៅ​ពេល​ដែល​​អ្នក​ចាប់​ហ្វ្រាំង​បន្ទាន់​នៅ​ល្បឿន​លឿន ឬ​ចាប់​ហ្រ្វាំង​នៅ​លើ​ផ្លូវ​រអិល​​ កង់​នឹង​ត្រូវ​ Lock (ស្អិត​ជាប់​នៅ​នឹង​កន្លែង​) ​ភ្លាមៗ។ ​កង់​ដែល​ Lock ជាប់​មិន​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់​ចង្កូត​បាន​នោះ​ទេ ​ធ្វើ​ឲ្យ​អ្នក​មិន​អាច​​បញ្ជា​ទិសដៅ​យានយន្ត​​ដើម្បី​គេច​ចេញ​ពី​ឧបសគ្គ​​នៅ​ខាង​មុខ​បាន​ឡើយ ហើយ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ​ រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់។

ចង់​ដឹង​កាន់តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម​នេះ ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម