មានម៉ូដែលទី ៤ ទើប Lamborghini សង្ឃឹមលក់បាន ១ ម៉ឺនគ្រឿង/មួយឆ្នាំ

Lamborghini មិន​មែន​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំហំ​ធំ​នោះ​ទេ។ យ៉ាងណាក៏​ដោយ​ក្រុមហ៊ុន​អាច​លក់​រថយន្ត​បាន​ប្រមាណ ៨ ២០០ គ្រឿង​សម្រាប់​ឆ្នាំ ២០១៩ ដែល​ជា​កំណត់​ត្រា​ដ៏​អស្ចារ្យ​មួយ​ខ្ពស់​ជាង​កំណត់ត្រា​ដែល​សាង​បាន​កាល​ឆ្នាំ ២០២០។ របាយការណ៍​ពី Automative News Europe បាន​អះអាង​ថា​ ក្រុមហ៊ុន​នេះ​ចង់​រក្សា​ស្ថិរភាព​នូវ​ចំនួន​លក់​របស់​ខ្លួន ក្នុង​រង្វង់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

លោក​ Stefano Domenicali ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បាន​និយាយ​ថា ៖ “យើង​គ្រោង​នឹង​លក់​ឲ្យ​បាន​ប្រមាណ ៨ ៥០០ គ្រឿង​នៅ​ឆ្នាំ ២០២០ បន្ទាប់​មក​គឺ​នៅ​ត្រឹម​នឹង​មួយ​រយៈ។ ផ្នែក​ Supercar គឺ​រំពឹង​ថា​នឹង​រីក​ធំ​ប្រមាណ ៣% ក្នុង​មួយ​ឆ្នាំ ហើយ​យើង​មិន​អាច​រំពឹង​ថា​ម៉ូដែល Urus នឹង​បន្ត​រីក​ចម្រើន​រហូត​នោះ​ទេ។ ហេតុ​នេះ​​ហើយ ត្រូវ​មាន​រថយន្ត​ម៉ូដែល​ទី ៤ ទើប​យើង​អាច​លក់​បាន​ដល់ ១ ម៉ឺន​គ្រឿង​បាន។ ម៉ូដែល​ទី​បួន​នឹង​លេច​មុខ​នៅ​​​ឆ្នាំ ២០២៥ យ៉ាង​លឿន​បំផុត។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ម៉ូដែល​ទី​បួន​របស់ Lamborghini រំពឹង​ថា​នឹង​ជា​រថយន្ត​ GT ថ្មី ដែល​មាន​កៅអី​អង្គុយ​ចំនួន ៤ និង​ទ្វារ​បួន។ ម៉ូដែល​ទី​បួន​នេះ​ដែរ​អាច​នឹង​ជា​រថយន្ត​ដំបូង​របស់​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​នូវ​ថាមពលអគ្គិសនី​សុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម