មានលុយក៏មិនអាចទិញបាន! Lamborghini Huracan លក់អស់ពីស្តុកហើយ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះក្រុមហ៊ុន Lamborghini បានប្រកាសថារថយន្ត Huracán ត្រូវបានលក់ចេញអស់ជា​ផ្លូវ​ការហើយសម្រាប់ក្រុមហ៊ុនអ៊ីតាលីមួយនេះ ដែលនេះចង់បញ្ជាក់ថាក្រុមហ៊ុនមួយនេះកំពុងសម្រេចបាននូវចំនួនមួយដែលអាចធ្វើអោយក្រុមហ៊ុនខ្លួនអាចបន្តផលិតកម្មរថយន្តនេះរហូតដល់​ចុងឆ្នាំ២០២៤ ដើម្បីបំពេញតម្រូវការ ដែលអាចផលិតរួចរាល់ក្នុងពេលដំណាលគ្នាជាមួយ​ត្រកូល Sterrota ផងដែរ។

ជាក់ស្តែងជាមួយដំណឹងនៃរបាយការណ៍ហិរញ្ញវត្ថុក្នុងត្រីមាសទី១ របស់​ក្រុម​ហ៊ុន Lamborghini បានបង្ហាញអោយឃើញថា ក្រុមហ៊ុននេះទទួលបាននូវប្រាក់ចំណេញប្រចាំត្រីមា​សដ៏ល្អ​បំផុត​របស់ខ្លួន​​​។ បន្ថែមពីនេះក្រុមហ៊ុន​បាននិយាយអំពីការបញ្ចេញ​រថយន្តរហូតដល់ ២៦២៣គ្រឿងត្រឹមតែរយៈពេល ៣​ខែ​​ក្នុងឆ្នាំ​២០២៣ ហើយក្នុងនោះមាន​ ១៥៩៩គ្រឿងជាត្រកូល Lamborghini Urus ជាប្រភេទSUV ហើយផ្សេងទៀតគឺជា​ម៉ូឌែល​រថយន្ត Huracán និង ​Aventador ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយវិញទៀតរថយន្ត Lamborghini Revueltoដែលប្រើប្រាស់ម៉ាស៊ីន​​ ១២ស៊ីឡាំងជាប្រភេទ Hybrid របស់ខ្លួនត្រូវបានគេរំពឹងថានឹង​លក់​អស់ក្នុងរ​យៈពេល ២ឆ្នាំបន្ទាប់ពី​ការចេញលក់​ដំបូង​ក្នុង​ខែ​មីនា​។ បន្ថែមពីនេះសម្រាប់អ្នកស្នងតំណែង​ Huracán ក្រុមហ៊ុនកំពុងគ្រោង​នឹងផ្តល់នូវម៉ូឌែលកូនកាតសម្រាប់​ Urus នៅក្នុងឆ្នាំ២០២៤ ហើយក៏នឹងត្រូវអោយគ្រប់ត្រកូលរថយន្តរបស់ខ្លួនក្លាយជាម៉ូឌែលកូនកាត់ Hybrid ទាំងអស់នៅចុង​​ឆ្នាំ​ក្រោយនេះ​​។ ហើយរថយន្តអគ្គសនីដំបូង របស់ Urus ជាប្រភេទ SUV នេះក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងឆ្នាំ២០២៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម