មានលុយត្រឹមជាង ៦ម៉ឺនដុល្លារក៏អាចទិញឡានប្រណីត ៧កៅអី VIP ជិះបានដែរ

ក្រុមហ៊ុន GAC ជាក្រុមហ៊ុនដ៏ធំលំដាប់ខ្ពស់មួយនៅប្រទេសចិនដែលមានការសហការ Joint Venture ជាមួយក្រុមហ៊ុនធំៗជាច្រើន ក្នុងនោះមានដូចជា Toyota, Honda, Lexus និង Mitsubishi ជាដើម ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តផងដែរ ។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន GAC ក៏បាននាំចូលរថយន្តស៊េរីថ្មី VIP ម៉ូដែល GAC GN8 ប្រភេទវ៉ែនដ៏ប្រណីត ៧កៅអី ដែលមានការពេញនិយមខ្លាំង ដោយ​សារ​វា​មាន​ទំហំ​​ធំ​ទូលាយសម្រាប់តម្រូវការការងារប្រចាំថ្ងៃ និង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​​លក្ខណៈ​គ្រួសារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​វ៉ែន​ GAC GN8 ​​មាន​ចំណុច​លេច​ធ្លោ និង​ចំណុច​ទាក់ទាញ​ច្រើន ខុសពីរថយន្តដ៏ទៃ ដែលមានការរចនាឌីហ្សាញឡើយយ៉ាងប្រណីត គុណភាព សុវត្ថិភាព​ខ្ពស់ រួមទាំងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ និង​គ្រឿង​បរិក្ខារ​ទំនើប​ៗ រីឯ​តម្លៃ​ធូរ​ថ្លៃ​បំផុត​ត្រឹម ​ខ្ទង់ ៦​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

ចំពោះលក្ខណៈពិសេសរថយន្ត​វ៉ែន​ GAC GN8 នេះរួមមាន៖ ​កៅអី​អង្គុយ​ចំនួន ៧ ដែល​មាន​​ទំហំ​ធំ​ទូលាយ​ផ្ដល់​ផាសុកភាព​ខ្ពស់​ដល់​អ្នក​ធ្វើ​ដំណើរ និង​ជា​ពិសេស​សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្លូវ​ឆ្ងាយ នឹង​មិន​ធ្វើ​ឲ្យ​អ្នក​ដំណើរ​មាន​អារម្មណ៍​នឿយ​ហត់ ឬ​ឈឺ​ខ្លួន​ប្រាណ​នោះ​ឡើយ។ ក្រៅ​ពី​មាន​ទំហំ​ធំ​ទូលាយ​ នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​គ្រឿង​បរិក្ខារ​ទំនើបៗ​ជា​ច្រើន​ដូច​ជា​មាន​អេក្រង់​កម្សាន្ត​ទំហំ ១០អ៊ីញ, មាន​អេក្រង់​កម្សាន្ត​សម្រាប់​អ្នក​ដំណើរ​ជួរ​ទី​ពីរ, មាន​ដំបូល​កញ្ចក់​២ផ្នែក កៅអី​ជួរ​ទីពីរ​ជា​ប្រភេទ​កៅអី​ម៉ាស្សា​និង​មាន​ខ្យល់​ក្ដៅ/ត្រជាក់, មាន​ទ្វារ Auto (ទ្វា​ចំហៀង​និង​ខាង​ក្រោយ​អាច​បញ្ជា​បិទ/បើក​តាម​សោ​បាន) មាន​ភ្លើង​បំភ្លឺ​នៅ​ខាង​ក្នុង​តាម​ទ្វារ​និង​ដំបូង​ខាង​ក្នុង ហើយ​មាន​ភ្លើង​លើ​ចង្កូត​ជា​ដើម។

 

បន្ថែម​ពី​នេះ​ដែរ​ វា​ក៏​មាន​​មុខងារ​ទំនើបៗ​ទាន់​សម័យ​ដទៃ​ទៀត​ តួយ៉ាង​ដូច​ជា​​ការ​ប្រើ​នូវ​ប្រភេទ​អំពូល​ Projector ជា​មួយ​ភ្លើង DRL សម្រាប់​បំភ្លឺ​នា​ពេល​ថ្ងៃ, មាន​ Sensor ថ្លឹង​កង់, កាមេរ៉ា​អាច​មើល​ជុំវិញ ៣៦០ ដឺក្រេ, មាន​ប្រព័ន្ធ Sensor ៤គ្រាប់​នៅ​ខាង​ក្រោយ, មាន​ប្រព័ន្ធ TCS រួម​ទាំង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោទ និង​ប្រព័ន្ធ​ពិសេសៗ​ជា​ច្រើន​ទៀត។ ចូល​ដល់​លក្ខណៈ​សម្បត្តិ​នៃ​ម៉ាស៊ីន​វិញ ​​រថយន្ត​វ៉ែន​ប្រណីត​ GN8 ​នេះ​មាន​បំពាក់​​ដោយ​ម៉ាស៊ីន ២,០ លីត្រ ៤ស៊ីឡាំង ​ដែល​អាច​ផលិត​កម្លាំង​​ខ្លាំង​បាន​ដល់​ ១៩៨ សេះ ​ហើយ​​ភ្ជាប់​ជា​មួយ​នឹង​​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦ វគ្គ ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (FWD)។ ចំណែក​កម្រិត​ស៊ី​ប្រេង​គឺ ១០០ គ.ម ស៊ី​ប្រេង​ប្រហែល​ ៨,៩ លីត្រ​ប៉ុណ្ណោះ។

អ្វី​ដែល​កាន់​តែ​អស្ចារ្យ​នោះ​គឺ ក្នុងឱកាសថ្ងៃ​បុណ្យ​ឈប់​សម្រាក​ខាង​មុខនេះ ​ក្រុមហ៊ុន GAC  ក៏មានការផ្តល់ជូនដ៏ពិសេសមិនធ្លាប់មានចំពោះរថយន្ត​​វ៉ែន​ប្រណីត​ GAC GN8 គឺមាន​ការបញ្ចុះ​តម្លៃ​យ៉ាងច្រើន ៥០០០​ដុល្លារ ភ្លាមៗ។

សូមទស្សនាវិដេអូធ្វើបទបង្ហាញរថយន្តវ៉ែន GAC GN8:

https://youtu.be/iL2yHqFXB3U

ក្រៅពីរថយន្ត GAC GN8 ក្រុមហ៊ុនក៏បាននាំចូលរថយន្តប្រភេទ SUV ស៊េរីថ្មី២ម៉ូឌែលផ្សេងទៀតគឺ GAC GS5 និង GAC GS8 ផងដែរ។

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ ០៩៥ ៩៩៩ ១៦៧ | ០៩៥ ៩៩៩ ០២៩ ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #១១០ មហា​វិថី​សហព័ន្ធរុស្សី​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ឬអាចទាក់ទងតាមបណ្តាញសង្គម៖

Facebook: https://www.facebook.com/gacmotorcambodia/
YouTube: bit.ly/2Yth5aZ
Telegram: https://t.me/GACCambodia

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម