ស្របពេលដែលវិស័យយាន្តយន្តនៅទូទាំងពិភពលោកមានការរីកចម្រើន យ៉ាងណាមិញបើក្រឡេកពីលក្ខណៈរបស់រថយន្ត ពេលខ្លះក៏យើងមិនអាចដឹងអស់ដែរ។ ដូចនេះហើយ ថ្ងៃនេះ ខេមបូអូតូ សូមធ្វើការពន្យល់ និងបកស្រាយពីប្រភេទនៃការបើកបរ ដែលពេលខ្លះអ្នកទាំងអស់គ្នាក៏បានឃើញវានៅលើរថយន្តផ្ទាល់ផងដែរដូចខាងក្រោម៖
- AWD: All Wheel Drive សំដៅទៅលើ កេឡេកង់មុខ ក្រោយ និងកណ្តាល បែងចែកកំលាំងទៅកាន់កង់ទាំង ៤ របស់រថយន្ត។
- 4WD រឺ 4×4 : ជាការបែងចែកកំលាំងទៅកាន់កង់ទាំង ៤របស់រថយន្តគ្រប់ពេល និងមានជម្រើសអាចអោយវិលកង់មុខ រឺក្រោយ ទៅតាមស្ថានភាពបើកបរ ដែលលោកអ្នកអាចមើលឃើញ H2 H4 និង L4។
- RWD: Rear Wheel Drive ជាការបញ្ជូនកំលាំងពីកង់ក្រោយរបស់រថយន្ត ដើម្បីអោយរថយន្តមានសន្ទុះខ្លាំងទៅមុខ ដែលនេះជាហេតុផលរថយន្តបែបស្ព័រ រឺប្រណាំង បំពាក់នូវការបើកបរប្រភេទ RWD បែបនេះ។ យ៉ាងណាមិញ ទោះបើជាមានកំលាំងខ្លាំងក៏ដោយ តែប្រភេពបើកបរបែបនេះក៏មានផលពិបាកផងដែរ នៅពេលមានភ្លៀងធ្លាក់ ឬតំបន់ធ្លាក់ទឹកកក។
- FWD : Front Wheel Drive ជាការបញ្ជូនកំលាំងទៅកង់ផ្នែកខាងមុខរបស់រថយន្ត ហើយកង់ក្រោយមិនមានកំលាំងអ្វីឡើយ។ ប្រភេទការបើកបរនេះ គឺជួយសម្រួលដល់ការសន្សំសំចៃជាងប្រភេទនៃការបើកបរផ្សេងៗ និងបញ្ចេញ C02 ជាតិពលតិច។