មិនត្រឹមតែបង្ហាញចេញនូវស្មាតហ្វូនថ្មីប៉ុណ្ណោះនោះទេ តែ Xiaomi ផ្ទាល់ក៏គ្រោងនឹងបង្ហាញចេញនូវសេះប្រណាំងថ្មីដែលមានកម្លាំងលើស ១ពាន់សេះរបស់ខ្លួនផងដែរ!

បន្ទាប់ពីបង្ហាញចេញនូវរថយន្ត Xiaomi SU7 Ultra របស់ខ្លួនអស់រយៈពេលជាច្រើនខែ និងបានធ្វើឲអ្នកស្រឡាញ់ឡានប្រណាំងនៅទូទាំងពិភពលោកអង្គុយមិនចង់ជាប់នឹងទីលាន ពេលនេះ ក្រុមហ៊ុន Xiaomi បានកំពុងនឹងរៀបចំបង្ហាញចេញនូវនូវរថយន្តថ្មី ឬតួឯកថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះ គឺអាចនឹងមានឈ្មោះថា Xiaomi YU7 GT ។

បើនិយាយពីលក្ខណៈពិសេសរបស់រថយន្ត Xiaomi YU7 GT នេះ គឺត្រូវបានរំពឹងថានឹងអាចផលិតកម្លាំងបានជាង ១ពាន់សេះឯណ្ណោះ ខណៈការរចនាវិញ ក៏បានមិនចាញ់បងធំ SU7 Ultra ប៉ុន្មាននោះដែរ នេះយោងតាមការខ្សឹបខ្សៀវរបស់សារព័ត៌មានចិនផ្ទាល់នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់ក្រុមហ៊ុន Xiaomi លោក Lei Jun ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ការឌីស្សាញនូវរថយន្តថ្មីនេះទៀតសោត ក៏នឹងទទួលបានការរចនាថ្មីដែលលាយបញ្ជូលនូវលក្ខណៈ Aerodynamics ផងដែរ ខណៈព័ត៌មានលម្អិតអំពីតម្លៃ, Specs និងថ្ងៃប្រកាសចេញជាផ្លូវការ គឺមិនទាន់បានបង្ហាញចេញនៅឡើយនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម