មិនទាន់ដឹងអីផង គូប្រជែង Tesla នៅចិន ជិតបះជើងបាត់!

Nio ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ហើយក៏ជាគូប្រជែងដោយផ្ទាល់ទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla កំពុងតែជួបបញ្ហាហិរញ្ញវត្ថុជាទម្ងន់នាពេលនេះ។

ក្រុមហ៊ុនចិនដែលមានរថយន្តស្ព័រអគ្គិសនី EP9 កម្លាំង ១ ៣៤២សេះនេះ បានជួបបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីការលក់ហាក់មិនសូវបានផល គិតចាប់តាំងពីចុងឆ្នាំមុនមក។ មិនតែប៉ុណ្ណោះ ឥឡូវនេះជំងឺកូវីដ១៩ កំពុងតែវាយលុកនៅក្នុងប្រទេសចិនទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមគេហទំព័រ Automobilwoche ឲ្យដឹងថា ក្រុមហ៊ុន Nio ផ្ទាល់បានទទួលស្គាល់ថា ស្ថិតក្នុងស្ថានភាពបែបនេះខ្លួនមិនធានាថាអាចបន្តដល់ ១២ខែទៀតនោះទេ។

Nio បានលក់រថយន្តសរុបចំនួន ២០ ៥៦៥គ្រឿងនៅក្នុងឆ្នាំ២០១៩ ខណៈ Tesla កំពុងផលិតរថយន្តចន្លោះពី ២ ០០០ ទៅ ៣ ០០០គ្រឿងក្នុងមួយសប្តាហ៍ ហើយរករថយន្តលក់សឹងមិនទាន់ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម