Volkswagen នឹងធ្វើការបញ្ចេញលក់រថយន្តថ្មីចំនួន ៣៤ ម៉ូដែលនៅទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ ដែលជាផ្នែកមួយនៃការបណ្ដាក់ទុនដ៏ធំរបស់ខ្លួនលើបច្ចេកវិទ្យាអនាគត។
ក្នុង ៣៤ ម៉ូដែលដែលចេញឆ្នាំក្រោយនេះ មាន ១២ ម៉ូដែលជាប្រភេទ SUV និង ៨ ម៉ូដែលនឹងជាប្រភេទអគ្គិសនី ឬ Hybrid។ ដំបូងគេនឹងមានរថយន្ត ID 3 Hatchback ថ្មី បន្ទាប់មកគឺ ID Next និងកូនរថយន្ត SUV អគ្គិសនីមួយដែលទំនងជាប្រើឈ្មោះ ID 4។
ក្រុមហ៊ុនអាល្លឺម៉ង់នេះនឹងត្រូវបណ្ដាក់ទុនមិនតិចជាង ២១ ពាន់លានដុល្លារនោះទេ រហូតដល់ឆ្នាំ ២០២៤ ជាមួយនឹងកញ្ចប់លុយ ១២,២ ពាន់លានដុល្លារគឺសម្រាប់ការអភិវឌ្ឍរថយន្តអគ្គិសនី៕