មិនធម្មតា! ចំនួនលក់ឡានប្រភេទសាកភ្លើងរបស់ Volvo កើនឡើង ៨០% ក្នុងឆ្នាំនេះ

យោងតាមប្រភពព័ត៌មានឲ្យដឹងថា ចំនួនលក់រថយន្តប្រភេទ Plug-in Hybrid ជាសកលរបស់ក្រុមហ៊ុន Volvo Cars បានកើនឡើងរហូតដល់ទៅ ៨០% ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២០ នេះ ដោយសារតែតម្រូវការខ្ពស់នៅអឺរ៉ុប។

នៅអឺរ៉ុប Volvo បានលក់រថយន្តសរុបចំនួន ១២៣ ១៩៨គ្រឿង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២០។ ក្នុងនោះ រថយន្តចំនួន ២៩ ៩១៨គ្រឿង គឺជាប្រភេទសាកភ្លើង Plug-in Hybrid។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ Volvo លក់រថយន្តប្រភេទ Plug-in Hybrid បានត្រឹមតែ ១៥ ៦៤៣គ្រឿងប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើគិតជារួមវិញ Volvo បានលក់រថយន្ត Plug-in Hybrid នៅទូទាំងពិភពលោក សរុប ៣៧ ៧៧៥គ្រឿង ក្នុងរយៈពេលដដែលខាងលើ ច្រើនជាងកាលពីឆ្នាំ២០១៩ ដែលបានត្រឹម ២១ ០១៥គ្រឿងប៉ុណ្ណោះ។ រថយន្តប្រភេទសាកភ្លើងរបស់ Volvo ដែលកំពុងពេញនិយមខ្លាំងបំផុត មានដូចជាម៉ូដែល V60 PHEV និង XC40 PHEV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម