មិនធម្មតា! ត្រឹម ៨ខែ Xpeng ផលិតឡានអគ្គិសនីបាន ១០០ ០០០គ្រឿង

អាជីវកម្មរថយន្តអគ្គិសនីបែប Startup ភាគច្រើនដែលលេចឡើងពីប្រទេសចិន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបរាជ័យដោយជៀសមិនរួច ប៉ុន្តែក្រុមហ៊ុនមួយហាក់ដូចជាកំពុងដំណើរការ និងបង្ហាញពីភាពខ្លាំងទៅខ្លាំងរបស់ខ្លួន គឺ Xpeng។ ជាក់ស្តែង ក្រុមហ៊ុនផលិតរថយន្តនេះ បានផលិតរថយន្តទី ២០០ ០០០គ្រឿង របស់ខ្លួនហើយ។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិន Xpeng ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ និង បានផលិតរថយន្តផលិតដំបូងបង្អស់របស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ ២០១៨ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng បានចំណាយពេលរហូតដល់ខែតុលា ឆ្នាំ ២០២១ មុនពេលដែលខ្លួនបានផលិតរថយន្តចំនួន ១០០ ០០០ គ្រឿង ប៉ុន្តែឥឡូវនេះត្រឹមតែ ៨ ខែក្រោយមក វាបានផលិតរថយន្តអគ្គិសនី ចំនួន ១០០ ០០០ គ្រឿងទៀត ទោះបីជាឧស្សាហកម្មរថយន្ត កំពុងបន្តប្រឈមមុខនឹងការរឹតបន្តឹងទាក់ទងនឹងជំងឺកូវីដ១៩ និង កង្វះខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ។

នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Xpeng លោក He Xiaopeng បាននិយាយថា៖

ការឈានដល់ដំណាក់កាលនៃការដឹកជញ្ជូនរថយន្តចំនួន ២០០ ០០០គ្រឿងរបស់យើង តំណាងឲ្យការជឿទុកចិត្តរបស់អតិថិជន ២០០ ០០០នាក់។ រាល់ការដឹកជញ្ជូនទាំងអស់ សុទ្ធតែតំណាងឲ្យការជឿទុកចិត្តដែលយើងទទួលបានពីអតិថិជនរបស់យើង ហើយវាគឺជាជំហានខិតទៅជិតការផ្លាស់ប្តូររបស់យើងទៅកាន់អនាគតដ៏ឆ្លាតវៃ និងបៃតងជាងមុន។

Xpeng ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងក្នុងរយៈពេល ១២ ខែខាងមុខនេះ។ កាលពីខែវិច្ឆិកាឆ្នាំមុន វាបានបង្ហាញនូវប្រភេទ Crossover អគ្គិសនី G9 ដែលជាម៉ូដែលដំបូងគេត្រូវបានអភិវឌ្ឍតាំងពីដើមមក ដើម្បីលក់ទាំងនៅក្នុងទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ។

G9 ក៏ជារថយន្តដំបូងពីក្រុមហ៊ុន Xpeng ដែលបំពាក់ដោយប្រព័ន្ធបើកបរពាក់កណ្តាលស្វ័យប្រវត្តិ XPILOT 4.0 ដោយក្នុងនោះមានឧបករណ៍ចាប់សញ្ញា LiDar ២ នៅក្រោមចង្កៀងមុខ, កាមេរ៉ាខាង 8-million-pixel front binocular camera និង កាមេរ៉ាចំហៀង 2.9-million-pixel side camera ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម