ទីក្រុងឌុយបៃ អាចទទួលបានការចាប់អារម្មណ៍តាមរយៈរថយន្តល្បាតរបស់សមត្ថកិច្ចនៃទីក្រុងនេះ ដែលមានប្រើប្រាស់សុទ្ធតែរថយន្តកំពូលល្បឿនមានតម្លៃថ្លៃ មានដូចជា Bugatti Veyron ជាដើម។ រឹតតែប្លែកថែមទៀតនោះ ពេលនេះសូម្បីតែរថយន្តសង្គ្រោះបន្ទាន់ ក៏គេបានជ្រើសយករថយន្តស្ព័រល្បឿនលឿនផងដែរ។
សេវាកម្មសង្គ្រោះបន្ទាន់របស់ឌុយបៃហៅកាត់ DCAS កាលពីថ្មីៗនេះ បានជ្រើសរើសយករថយន្តល្បឿនលឿនចំនួនពីរ មកធ្វើជារថយន្តសង្គ្រោះបន្ទាន់។ តាមការចុះផ្សាយរបស់ GTSpirit គឺមានរថយន្ត Chevrolet Corvette និង Nissan GT-R ដែលគេដាក់ប្រើប្រាស់ក្នុងគោលបំណងអាចទៅដល់ទីតាំងអ្នកជំងឺសង្គ្រោះបន្ទាន់ នៅក្នុងពេល ៤ ទៅ ៨ នាទីប៉ុណ្ណោះ៕