រថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ប្រទេសចិន គឺ Wuling Hong Guang MINI EV បានបង្កើតកំណត់ត្រាលក់ប្រចាំខែថ្មីក្នុងខែតុលា ដោយមានចំនួនសរុប ៤៧ ៨៣៤គ្រឿង។ ចំនួននេះមានន័យថា ជាការកើនឡើង ១០០% បើប្រៀបធៀបជាមួយនឹងខែតុលា ឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ គិតរហូតមកដល់ពេលនេះ ចំនួនលក់រថយន្ត Wuling Hong Guang MINI EV សរុប គឺលើសពី ៣០០ ០០០គ្រឿងហើយ ហើយវាប្រាកដណាស់ថាអាចឈានដល់ចំនួន ៥០០ ០០០គ្រឿង មុនដំណាច់ឆ្នាំនេះ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់រថយន្ត Wuling Hong Guang MINI EV៖
- ជម្រើសអាគុយចំនួន ២
- ១២០ គីឡូម៉ែត្រ ដោយប្រើអាគុយ ៩,៣គីឡូវ៉ាត់ម៉ោង
- ១៧០ គីឡូម៉ែត្រ ដោយប្រើអាគុយ ១៣,៩គីឡូវ៉ាត់ម៉ោង
- ល្បឿនអតិបរមា ១០០គីឡូម៉ែត្រ/ម៉ោង
- ម៉ូទ័រអគ្គិសនី កម្លាំង ២០គីឡូវ៉ាត់ និង កម្លាំងរមួល ៨៥ញ៉ូតុនម៉ែត្រ
- ៤ កៅអី
- ទំហំផ្ទុក ៧៤១លីត្រ នៅពេលបត់កៅអីខាងក្រោយចុះ
- ប្រវែង ២,៩ម៉ែត្រ ទទឹង ១,៥ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ១,៩ម៉ែត្រ