ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ មិនធម្មតាមែន! Volkswagen Tiguan ឆ្នាំ២០២១ ធ្វើតេស្តចាក់អន្ទង់បានជោគជ័យ (មានវីដេអូ)

មិនធម្មតាមែន! Volkswagen Tiguan ឆ្នាំ២០២១ ធ្វើតេស្តចាក់អន្ទង់បានជោគជ័យ (មានវីដេអូ)

មិនដូចជារថយន្ត Volkswagen ដទៃទៀត ដែលឆ្លងកាត់ការធ្វើតេស្ត moose test មិនសូវជាកាក់កបប៉ុន្មាននាពេលថ្មីៗនេះ រថយន្តម៉ូដែល Tiguan ឆ្នាំ២០២១ ឯណេះវិញ បានទទួលជោគជ័យយ៉ាងប្រសើរ។

គេហទំព័រ Km77 បានធ្វើតេស្តលើរថយន្ត Volkswagen Tiguan ប្រភេទ R-Line ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ TSI មានកម្លាំង ១៤៨សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ dual-clutch DSG និងបំពាក់យ៉ាន់ ១៩អ៊ីញ ក្នុងសម្បកកង់ 255/45 Pirelli Scorpion។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ខ្នាតតូចមួយនេះបានឆ្លងកាត់ការធ្វើតេស្តចាក់អន្ទង់ នៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង បានយ៉ាងប្រសើរ ដោយមិនមានប៉ះនឹងរបាំងឧបសគ្គឡើយ ហើយប្រព័ន្ធ ESC របស់វាក៏ដំណើរការបានល្អ ដែលបានជួយទប់លំនឹងរថយន្តទៀតផង។ ទោះជាយ៉ាងណា នៅល្បឿន ៧៨គីឡូម៉ែត្រក្នុងមួយម៉ោង វាបែរជាដំណើរការយ៉ាងអន់បំផុត៕

ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម