មិនធម្មតារថយន្ដចិន Geely STARRAY EM-i បំបែក​កំណត់ត្រា​ពិភពលោក​មានកម្រិតសុីប្រេងទាប

រថយន្ត STARRAY EM-i plug-in hybrid របស់​ក្រុមហ៊ុន Geely Auto បាន​បង្កើត​កំណត់ត្រា​ពិភពលោក Guinness World Record ថ្មីដោយមាន​កម្រិត​សុីប្រេងឥន្ធនៈ​ត្រឹមតែ ៣.៨៣ លីត្រ/១០០ គីឡូម៉ែត្រ ក្នុង​ការ​បើកបរ​ចម្ងាយ ១ ០៥៦ គីឡូម៉ែត្រនៅ​លើ​ផ្លូវ Sydney-Melbourne Coastal Drive ក្នុងនាមជារថយន្ដ SUV ​ប្រើប្រព័ន្ធ​ថាមពល Plug-in Hybrid។

Geely Starray EM-i Guinness fuel consumption record - Paul Tan's Automotive  Newsការ​​បើកបរធ្វើតេស្ដ​នេះ​បាន​បញ្ចប់​នៅ​ចន្លោះ​ថ្ងៃទី ៩ និង​ថ្ងៃទី ១០ ខែ​ធ្នូ ឆ្នាំ ២០២៥ រថយន្ត Geely STARRAY EM-i ​បាន​ដណ្ដើម​បាន​តំណែង​ជា​រថយន្ត SUV ប្រើប្រាស់ថាមពល plug-in hybrid ដែល​ស៊ី​ប្រេង​តិច​បំផុត​ ក្នុងលើ​ការ​បើកបរ​នៅ​លើ​ផ្លូវ Sydney-Melbourne Coastal Drive ក្នុងប្រទេសអូស្រ្ដាលី។ លទ្ធផល​ជាក់ស្តែង រថយន្ត​ Geely STARRAY EM-i Long Range បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​ចម្ងាយ ១ ០៥៦ គីឡូម៉ែត្រ ដោយ​មាន​កម្រិត​ស៊ី​ប្រេង​ ដែល​បាន​ផ្ទៀងផ្ទាត់​ត្រឹមតែបំផុតត្រឹមតែ ៣.៨៣ លីត្រ/១០០ គីឡូម៉ែត្រ ។ ចំពោះលទ្ធផល​នេះ​គឺ​ល្អ​ជាង​ទិន្នន័យធ្វើតេស្ដពីស្ថាប័ន្ថ NEDC ដែលបានវាយថាតម្លៃថារថយន្ដនេះមានកម្រិតសុីប្រេង ៤.៤ លីត្រ/១០០ គីឡូម៉ែត្រ។

Geely Starray EM-i Sets Guinness Record for Fuel Efficiency | Gay Car Boysមូលហេតុដែលធ្វើឲ្យរថយន្ដ Geely STARRAY EM-i PHEV មានកម្រិតសុីប្រេងតិចបែបនេះដោយសាររថយន្ដនេះត្រូវបានផលិត​ឡើង​លើ​ស្ថាបត្យកម្ម GEA ដែល​ខ្លួន​បាន​អភិវឌ្ឍ​ដោយ Geely ផ្ទាល់និងបានបំពាក់មកជាមួយបច្ចេកវិទ្យា EM-i Super Hybrid។ ចំពោះបច្ចេកវិទ្យានេះ អនុញ្ញាតឲ្យរថយន្ដនេះអាចប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធក៏បាន ប្រើម៉ាសុីនសាំងសុទ្ធក៏បាន និងប្រើរួមបញ្ចូលទាំងសាំងនិងអគ្គិសនីក៏បាន។

ក្រុមហ៊ុន Geely បាន​ដាក់​លក់​រថយន្ត​នេះ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ រួម​មាន៖ អូស្ត្រាលី, អ៊ីតាលី, ម៉ិកស៊ិក, អាហ្វ្រិក​ខាងត្បូងនិង ឥណ្ឌូណេស៊ី។ គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ម៉ូដែល​នេះ​បាន​សម្រេច​បាន​បរិមាណ​លក់​សរុប​ទូទាំង​ពិភពលោក​ចំនួន ១១៤ ១៨៥ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម


ផ្ទាំងផ្សាយពាណិជ្ជកម្ម