មិនមែនមានក្បាល ១ ដូចរថយន្តធម្មតា តែនេះគឺជារថយន្តក្បាល ២ របស់ចិន!

ស្របពេលដែលប្រទេសចិនកំពុងតែក្លាយជាប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យវិស្វកម្មយានយន្តរបស់ពិភពលោក វាមិនមែនជារឿងដ៏ចម្លែកនោះទេដែលថានៅក្នុងពេលបច្ចុប្បន្ននេះនៅក្នុងពិភពលោកយើងនេះមិនមានការឆ្នៃប្រឌិតនូវរថយន្តថ្មីៗ ជាក់ស្តែងដូចគ្នានឹងរថយន្តពន្លត់អគ្គីភ័យដែលមានក្បាលចំនួន ២ ដែលចិនបានបង្កើតឡើងនេះអញ្ចឹង វាមិនត្រឹមតែជាការឆ្នៃប្រឌិតថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាមធ្យោបាយថ្មីមួយដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពិភពលោក និងគ្រោះអាសន្នបានយ៉ាងឆាប់រហ័សផងដែរ។

ជាក់ស្តែងសម្រាប់រថយន្តដែលមានក្បាលចំនួន ២ ដែលចិនបានបង្កើតឡើងនេះ គឺវាអាចបើកបរបានទាំងទៅមុខ និងទៅក្រោយតែម្តង ពោលគឺមិនចាំបាច់ត្រូវបត់ត្រលប់ថយក្រោយដូចរថយន្តធម្មតានោះឡើយ ហើយវាក៏ជាមធ្យោបាយដ៏ល្អមួយនៅពេលដែលការកក់ស្ទះផងដែរ។ បើនិយាយពីលក្ខណៈពិសេសរបស់រថយន្តនេះវិញ មិនត្រឹមតែមានក្បាល ២ ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏អាចបើកបរបានល្បឿនលឿនដល់ទៅ ១៩៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយវិញទៀត រថយន្តនេះទៀតសោត ក៏អាចផ្ទុកទឹក (water tank) បានចំនួន ៤ពាន់លីត្រ, សារធាតុពិសេស (foam tank) បានចំនួន ១ ៨៩២លីត្រ និងឧបករណ៍ពន្លត់អគ្គីភ័យគ្រប់ប្រភេទផងដែរ ខណៈការរចនាវិញ គឺត្រូវបានបំផុសគំនិតដោយព្រឹត្តិការណ៍សោកនាដកម្មដែលបានកើតឡើងនៅក្នុងតំបន់អឺរ៉ុប។ ខណៈក្នុងពេលបច្ចុប្បន្ននេះ វាគឺត្រូវប្រើប្រាស់នៅក្នុងទីក្រុង Nanjing និង Fuzhou ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម