មើលកម្រិតស៊ីប្រេងឡាន SUV ប្រណីតរបស់កូរ៉េ

ស្ថាប័ន​ EPA បាន​បង្ហាញ​ចេញ​កម្រិត​ស៊ី​ប្រេង​របស់​រថយន្ត​ Genesis GV80 ស៊េរី​ឆ្នាំ ២០២១ មុន​ពេល​រថយន្ត​នេះ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក។

ចំពោះ​​ប្រភេទ​ម៉ាស៊ីន Turbocharged ​​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ មាន​កម្រិត​ស៊ី​ប្រេង​ ១១,២​លីត្រ/១០០​គ.ម សម្រាប់​ការ​បើក​ក្នុង​ក្រុង និង​ការ​បើក​ក្រៅ​ក្រុង​ស៊ី​ជា​មធ្យម​ ៩,៤លីត្រ ហើយ​សរុប​ជា​រួម​ស៊ី​ជា​មធ្យម​ ១០,២២លីត្រ។ ចំពោះ​​ម៉ាស៊ីន ២,៥លីត្រ ដែល​ប្រើ​​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​វិញ​មាន​ កម្រិត​ស៊ី​ប្រេង​ ១១,២​លីត្រ/ក្នុង​ក្រុង និង ​​៩,៤លីត្រ/ក្រៅ​ក្រុង ហើយ​សរុប​ជា​រួម​គឺ​​ស៊ី ១០,៦៩​លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រភេទ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៣៧៥សេះ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ស៊ី​ប្រេង​ ១៣,០៦លីត្រ/ក្នុង​ក្រុង និង​ស៊ី​ប្រេង​ ១០,២២លីត្រ/ក្រៅ​ក្រុង ដែល​សរុប​ជា​​រួម​គឺ​ ១១,៧៦​លីត្រ។

គួរ​ដឹង​ថា​នៅ​សហរដ្ឋអាមេរិក​ រថយន្ត​ GV80 នឹង​មាន​តម្លៃ​ចាប់​ពី ៤៨ ៩០០​ដុល្លារ ដល់​ថ្លៃ​បំផុត​គឺ ៧០ ៩៥០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម