មើលកម្រិតស៊ីសាំងឡាន Bentley Bentayga ប្រភេទ Hybrid ស៊ីច្រើនជាងប្រភេទ V8

ស្ថាប័ន EPA បាន​បញ្ចេញ​តួលេខ​នៃ​ការ​វាយ​តម្លៃ​ផ្លូវ​ការ​សម្រាប់​រថយន្ត​ Bentley Bentayga ​ស៊េរី​ឆ្នាំ ២០២០ ប្រភេទ Hybrid ដែល​មាន​កម្រិត​ស៊ី​ប្រេង​ ១៣,៨៣ លីត្រ/១០០គ.ម ពេលបើកក្នុង​ក្រុង ស៊ី​ ១១,២ លីត្រ​ពេល​បើក​ផ្លូវ​លាត និង​ជា​មធ្យម​ស៊ី​ប្រេង ១២,៣៧ លីត្រ។

បើ​មើល​លើ​តួលេខ​នេះ​ឲ្យ​មែន​ទែន វា​បង្ហាញ​នូវ​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ចំនួន​។ នោះ​គឺ​កម្រិត​ស៊ី​ប្រេង​ពេល​បើក​ក្នុង​ក្រុង​របស់ Bentayga ប្រភេទ Hybrid គឺ​ស៊ី​ច្រើន​ជាង Bentayga ប្រភេទ V8 ដែល​មាន​កម្រិត​ស៊ី​ប្រេង​ ១០,២២ លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​បន្ថែម​ពី​នេះ​រថយន្ត Bentayga V8 អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៨៣៣ គ.ម ពេល​ចាក់​សាំង​មួយ​ពេញ ​និង​ពេល​បើកបរ​លើ​ផ្លូវ​លាត។ ចំណែក​ប្រភេទ Hybrid វិញ​បើកបរ​បាន​ចម្ងាយ​ ៦៩២ គ.ម ប៉ុណ្ណោះ ពេល​មាន​ថាមពល​ពេញ​​លេញ។

Bentayga Hybrid គឺ​មាន​ភ្ជាប់​ជា​មួយ​ម៉ាស៊ីន​សាំង Turbocharged ចំណុះ ៣,០ លីត្រ ៦ស៊ីឡាំង (V6) ដែល​ផលិត​កម្លាំង​បាន​សរុប ៤៤៣ សេះ ពេល​គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី។ ចំណែក Bentayga V8 អាច​ផលិត​កម្លាំង​បាន​ ៥៤២ សេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម