មើលក្រៅជាឡាន Lexus LM ប៉ុន្តែចូលដល់ក្នុងបានដឹងរឿងពិត

ប្រទេស​ម៉ាឡេស៊ី​មិន​ទាន់​មាន​ដាក់​លក់​រថយន្ត​ Lexus LM នៅ​ឡើយ​ទេ ហេតុ​នេះ​ហើយ​ទើប​មាន​ហាង​មួយ​កន្លែង​បាន​កែច្នៃ​រថយន្ត Toyota Alphard ទៅ​ជា​ Lexus LM ដោយ​ចំណាយ​អស់​ជាង ១៣ ០០០​ដុល្លារ។

រូបរាង​ខាង​ក្រៅ​របស់​រថយន្ត​ដែល​កែចេញ​ពី Toyota Alphard គឺ​មិន​ខុស​ពី Lexus LM នោះ​ទេ។ ជាក់​ស្ដែង​នៅ​ផ្នែក​ខាង​មុខ​មាន​ផ្លាស់​ប្ដូរ​មក​បំពាក់​ផ្ទាំង​ប៉ាណា​ទំហំ​ធំ​ដែល​ជា​អត្តសញ្ញាណ​របស់ Lexus LM, មាន​អំពូល​ LED, អំពូល​បំភ្លឺ​ពេញ​ថ្ងៃ និង​អំពូល​ខាង​ក្រោយ​ដូច​ជា​រថយន្ត Lexus LM យ៉ាង​អ៊ីចឹង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែក​នៅ​ផ្នែក​ខាង​ក្នុង​វិញ​ មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ នៅ​រក្សា​ទ្រង់ទ្រាយ​ដើម​របស់​រថយន្ត​ Toyota Alphard ដដែល ប្រសិន​បើ​ប្ដូរ​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ច្រើន​សន្ធឹក ព្រោះ​ថា​ខាង​ក្នុង​របស់ Lexus LM មាន​ប្រណីតភាព​ខ្ពស់​បំផុត។

គួរ​ដឹង​ថា​ Lexus LM បាន​បង្ហាញ​រូបរាង​ជា​ផ្លូវ​ការ​កាល​ពី​ឆ្នាំ ២០១៩ ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​ទីក្រុង​សៀងហៃ។ ឈ្មោះ​ LM នេះ​ដែរ​គឺ​ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ពេញ Luxury Minivan ដែល​មាន​ន័យ​ថា​រថយន្ត​វ៉ែន​ប្រណីត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម