មើលចុះ! សូម្បីកូនឡានក៏ Rolls-Royce ធ្វើបានល្អឥតខ្ចោះដែរ

Rolls-Royce បាន​បង្ហាញ​ចេញ​កូន​រថយន្ត SUV ម៉ូដែល Cullinan មាន​មាត្រដ្ឋាន​ 1:8 ដែល​ក្រុមហ៊ុន​បាន​ផលិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​រថយន្ត​​ខ្នាត​តូច​មាន​រូបរាង​ពិសេស​មិន​ចាញ់​រថយន្ត​ពិត​ឡើយ។

រថយន្ត Cullinan ខ្នាត​តូច​គឺ​ធ្វើ​ឡើង​ដោយ​ដៃ​ផ្ទាល់ ដែល​មាន​ប្រើ​ប្រាស់​គ្រឿង​បង្គំ​ជាង​ ១ពាន់​បំណែក​ឯណោះ។ ដំណើរ​ការ​ផលិត​វា​គឺ​ត្រូវ​ប្រើ​ពេល​​រហូត​ដល់ ៤៥០ ម៉ោង​ ​ស្មើ​នឹង​​ជាង​ពាក់​កណ្ដាល​នៃ​ពេល​វេលា​ដែល​ប្រើ​សម្រាប់​ផលិត​រថយន្ត Cullinan ខ្នាត​ធំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជន​ដែល​ចង់​បាន​រថយន្ត​ខ្នាត​តូច​បែប​នេះ អាច​ធ្វើ​ការ​ជ្រើស​រើស​ជម្រើស​ពណ៌​ប្រមាណ ៤ម៉ឺន​ប្រភេទ​ខុស​ៗ​គ្នា ឬ​អាច​កុម្ម៉ង់​ឲ្យ​គេ​ធ្វើ​តាម​រថយន្ត Rolls-Royce ប្រភេទ Bespoke របស់​ខ្លួន​បាន​ផង​ដែរ។

Rolls-Royce មិន​បាន​ប្រាប់​អំពី​តម្លៃ​នៃ​កូន​រថយន្ត​នេះ​ឡើយ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​អំពី​រូបរាង​ដ៏​លម្អិត​របស់​រថយន្ត Rolls-Royce Cullinan ខ្នាត​តូច ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម