ការផលិត Chiron មិនមែនជារឿងងាយស្រួលឡើយដោយត្រូវប្រើកម្លាំងមនុស្ស ២០ នាក់លើការដំឡើង និង ចំណាយពេល ៦ ខែ គិតចាប់តាំងពីការចាប់ផ្ដើមរហូតដល់ដំណាក់កាលដឹកជញ្ជូន។ អ្នកបញ្ជាទិញ Chiron ទាំងឡាយអាចជ្រើសរើសពណ៌ថ្នាំខាងក្រៅដែលមាន ២៣ ប្រភេទ និង មានជម្រើសសារធាតុកាបូនដែលមាន ៨ ប្រភេទ។ សម្រាប់កៅអីអង្គុយស្បែកផ្នែកខាងក្នុងមានជម្រើសពណ៌ ៣១ ផ្សេងគ្នា ប៉ុន្តែបើអតិថិជនមិនពេញចិត្តជម្រើសពណ៌ដែលផ្ដល់ជូនក្រុមហ៊ុនអាចបង្កើតពណ៌ទៅតាមចំណង់ចិត្តអតិថិជនបាន។
ពេលសម្រេចចិត្តរួចរាល់ហើយ ការផលិតនឹងចាប់ផ្ដើមភ្លាម។ ការដំឡើងរថយន្តធ្វើឡើងនៅអគារផលិត Atelier ដោយម៉ូដែល Veyron ក៏ផលិតនៅទីនេះដែរ។ យ៉ាងណាក្ដីដោយសារតែ Chiron ទំនើបពេកហេតុនេះគេត្រូវកែសម្រួលអគារផលិតដើម្បីស្របទៅតាមដំណើរការផលិតដែលធ្វើឡើងយ៉ាងស្មុគស្មាញ។ ទស្សនារូបភាពខាងក្រោមពីការផលិតរថយន្ត Chiron ដែលកម្របានឃើញ៖