មើលមុខមាត់ឡានប្រណីតប្រភេទ Hybrid របស់ក្រុមហ៊ុនចិន Hongqi

រថយន្ត​ Hongqi H9 ​ត្រូវ​បាន​​ក្រុមហ៊ុន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មករា ​ហើយ​កន្លង​មក​គេ​ធ្លាប់​បាន​ឃើញ​តែ​ប្រភេទ​ដែល​ប្រើ​ម៉ាស៊ីន 3.0 V6 Supercharged ដែល​មាន​កម្លាំង ២៧២សេះ ប៉ុណ្ណោះ មិន​ធ្លាប់​ឃើញ​ប្រភេទ 2.0 Turbo ឡើយ​។

ប៉ុន្តែ​ពេល​នេះ​រថយន្ត H9 2.0 Turbo ចាប់​ផ្ដើម​បង្ហាញ​មុខ​នៅ​តាម​ហាង​លក់​រថយន្ត​របស់ Hongqi ជា​ផ្លូវ​ការ​ហើយ។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ដែល​មាន​ការ​គាំទ្រ​ពី​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​កម្លាំង ៤៨វ៉ុល។ ម៉ាស៊ីន​របស់​វា​មាន​កម្លាំង ២៥២សេះ និង​ប្រើ​ប្រាស់​ប្រអប់​លេខ ៧វគ្គ ជា​មួយ​ប្រព័ន្ធ​បើកបរ​វិល​កង់​ខាង​ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែក​ខាង​ក្នុង​របស់ H9 2.0 Turbo គឺ​មិន​សូវ​មាន​ប្រណីតភាព​ដូច​ជា​ H9 3.0 Supercharged នោះ​ទេ ពោល​គឺ​មាន​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ឈើ ហើយ​​នៅ​ជួរ​កៅអី​ខាង​ក្រោយ​មិន​មាន​អេក្រង់​ទំនើប​សម្រាប់​អ្នក​ដំណើរ​កម្សាន្ត​នោះ​ទេ។

គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ រថយន្ត Hongqi H9 នឹង​ចាប់​ផ្ដើម​ចេញ​លក់​ជា​ផ្លូវ​ការ​នា​ពេល​ណា​នោះ ប៉ុន្តែ​ទំនង​ជា​ចាប់​ផ្ដើម​នៅ​​អំឡុង​ត្រីមាស​ទី ៣​ឆ្នាំ ២០២០ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម