ម៉ាករថយន្ត UNI ដែលបង្កើតក្រោមការសហការរវាងក្រុមហ៊ុនរថយន្តក្នុងស្រុកចិន Changan Automobile និងក្រុមហ៊ុនរថយន្តអាមេរិក Ford បានបង្ហាញចេញរថយន្តម៉ូដែលដំបូងរបស់ខ្លួនគឺ UNI T។
រថយន្តនេះគឺមានប្រវែង ៤៥១៥ ម.ម ទទឹង ១៨៧០ ម.ម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៧១០ ម.ម។ ការឌីហ្សាញនៃរថយន្ត UNI T គឺបែបទាន់សម័យ ដែលបង្កើតឡើងក្នុងគោលដៅអូសទាញអតិថិជនវ័យក្មេងលើទីផ្សារប្រទេសចិនផ្ទាល់តែម្ដង។
ជម្រើសម៉ាស៊ីនមានពីរគឺ ១,៥ លីត្រ Turbo និង ២,០ លីត្រ Turbocharged។ ចំពោះតម្លៃ និងថ្ងៃខែចេញលក់រំពឹងថានឹងដឹងពេលរថយន្តនេះបង្ហាញមុខជាសាធារណៈនៅក្នុងខែមេសា ក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងប៉េកាំង៕