c និងជាម្ចាស់ក្រុមហ៊ុន Dyson បានបង្ហាញឲ្យឃើញនូវរូបរាងខ្លះៗនៃរបស់រថយន្តអគ្គិសនីខ្លួន ដែលគម្រោងការផលិតរថយន្តនេះត្រូវបានរំសាយចោលកាលពីខែតុលាឆ្នាំកន្លងទៅ។
នាពេលនេះមានការបញ្ចេញជារូបភាព និងវីដេអូច្បាស់ៗបន្ថែមទៀតនៃរថយន្តដែលគេឲ្យឈ្មោះថា N526 ដែលវាត្រូវក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយរបស់ Tesla Model X។ រថយន្តនេះមានម៉ូទ័រអគ្គិសនីពីរ ដែលអាចផលិតកម្លាំងបានប្រមាណ ៥៣៦សេះ ដែលអាចស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេល ៤,៨វិនាទី ជាមួយល្បឿនអតិបរមា ២០១គ.ម/ម៉។
អាគុយនៃរថយន្តនេះអាចផ្ដល់ការបើកបរបានរយៈចម្ងាយរហូតដល់ ៩៦៥ គ.ម ដែលនេះជាចំណុចមួយដែលលេចធ្លោលើសពី Tesla Model X ដោយសម្រាប់ Model X មាន Option Long Range+ អាចជិះបានចម្ងាយត្រឹម ៥៦៤ គ.ម ប៉ុណ្ណោះ។
គួរដឹងថាលោក James Dyson បានចំណាយទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ៦៣០លានដុល្លារ សម្រាប់គម្រោងការផលិតរថយន្តនេះ មុននឹងគម្រោងការត្រូវបានរំសាយចោល។ បើនិយាយក្នុងនាមជាក្រុមហ៊ុន Dyson វិញ គេបានគ្រោងថាបណ្ដាក់ទុន ៣,១៥ពាន់លានដុល្លារ ក្នុងការបង្កើតជំនួញរថយន្តអគ្គិសនីនេះ៕