កាលពីដើមសប្ដាហ៍ Volkswagen បានបង្ហាញចេញគំនូរព្រាងនៃរថយន្តភីកអាប់ Amarok ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ដែលមានប្រើប្រាស់គ្រោងឆ្អឹងដូចជា Ford Ranger ជំនាន់បន្ទាប់ដែរ។
ផ្អែកតាមគំនូរព្រាង គេបានបង្កើតរូបភាព Render ដែលបង្ហាញឲ្យឃើញច្បាស់ៗនូវរូបរាង VW Amarok ស៊េរីឆ្នាំ ២០២២ ដែលជាស្នាដៃបង្កើតឡើងដោយអ្នកជំនាញឈ្មោះ Kolesa។ រូបភាពបង្ហាញថា Amarok ជំនាន់ថ្មីនេះ មានរូបរាងខុសពីជំនាន់បច្ចុប្បន្នទាំងស្រុង ប្ដូរពីរចនាបថរាងកោង មកជារចនាបថរាងជ្រុងៗវិញ។
គួរដឹងថាខណៈពេលនេះ រថយន្ត Amarok ជំនាន់បន្ទាប់កំពុងស្ថិតក្នុងដំណាក់កាលនៃការផលិតនៅឡើយ ជាមួយគ្នានឹង Ford Ranger ជំនាន់ថ្មី។ រថយន្តទាំងពីរនឹងត្រូវវាយលុកទីផ្សារអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អាស៊ីប៉ាស៊ីហ្វិក និងអាមេរិកខាងត្បូង៕