មើលរូបរាងរថយន្ត Lamborghini Urus ទុកប្រើក្នុងកម្មវិធីប្រណាំងរថយន្ត

Lamborghini បាន​បង្ហាញ​រូបភាព​ជា​ច្រើន​នៃ​រថយន្ត​ប្រណាំង​ Urus ST-X ដែល​​រថយន្ត​នេះ​នឹង​ត្រូវ​​ចូល​រួម​ក្នុង​កម្មវិធី​ប្រណាំង​រថយន្ត​ Super Trofeo 2020 World Finals នៅ​​តំបន់​ Misano Adriatico ប្រទេស​អ៊ីតាលី។

រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ដំបូង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៨ ក្នុង​នាម​ជា​រថយន្ត​ Concept តែ​ប៉ុណ្ណោះ។ លើ​រថយន្ត​នេះ​ Lamborghini បាន​បំពាក់​នូវ​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​ និង​ធុង​ប្រេង​ FT3។ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​កែប្រែ​បន្ថែម​ដើម្បី​ធានា​ថា​ Urus ST-X នេះ​មាន​ទម្ងន់​ស្រាល​ជាង​ប្រភេទ​ធម្មតា ដោយ​វា​មាន​ទម្ងន់​ត្រឹម ១ ៦៤៩ គីឡូក្រាម ស្រាល​ជាង​ ២៥%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Urus ST-X មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០ លីត្រ ៨ ស៊ីឡាំង ដូច​ប្រភេទ​ធម្មតា​ដែរ ដែល​ផលិត​កម្លាំង​បាន ៦៤១ សេះ។ តួ​លេខ​នៃ​ល្បឿន​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រភេទ​ធម្មតា​មាន​ល្បឿន​អតិបរមា ៣០៥ គ.ម/ម៉ ហើយ​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​តែ ៣,៦ វិនាទី៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម