ក្រោយពី Tesla បានអះអាងថារថយន្ត Model S Plaid អាចរត់លើផ្លូវប្រវែង ៤០០ម៉ែត្រ ដោយចំណាយពេលមិនដល់ ៩វិនាទី ក្រុមហ៊ុនរថយន្តអគ្គិសនី Lucid បានបង្ហោះវីដេអូមួយលើ Twitter បង្ហាញអំពីសមត្ថភាពរថយន្ត Lucid Air ប្រភេទម៉ូទ័របី ដែលរត់លើផ្លូវប្រវែងដូចគ្នា ប្រើពេល ៩,២៤៥វិនាទី។
ការអះអាងរបស់ Tesla ចំពោះរថយន្ត Model S Plaid គឺអស្ចារ្យ ប៉ុន្តែកុំគិតថារថយន្ត Lucid Air មានសមត្ថភាពខ្សោយនោះ។ សម្រាប់រយៈពេល ៩,២៤៥វិនាទីនេះ អាចឲ្យវាក្លាយជារថយន្តស្ទុះលឿនជាងគេបំផុតប្រសិនបើវាចេញលក់នាពេលនេះ ដែលបានយកឈ្នះ Supercar ដទៃទៀតមួយចំនួនធំ ដោយយកឈ្នះបានយ៉ាងហោចណាស់ ១វិនាទីដែរ។
Performance testing of the #LucidAir platform continues. As we push Lucid's in-house developed EV powertrain tech to new heights, today we share our latest work-in-progress: A 9.245 second 1/4 mile @ 157.26 mph. Stay tuned for more. pic.twitter.com/7OQQodTjuk
— Lucid Motors (@LucidMotors) September 24, 2020
គួរដឹងដែរថារថយន្ត Lucid Air ប្រភេទបំពាក់ម៉ូទ័រអគ្គិសនីបី គឺកំពុងស្ថិតនៅក្នុងការធ្វើតេស្តដោយក្រុមហ៊ុននៅឡើយ ដូចនេះគេនៅមិនច្បាស់ថាផលិតផលសម្រេចនឹងមានសមត្ថភាពដូចគ្នា ឬអាចខ្លាំងលើសនេះ។
ចំពោះលក្ខណៈសម្បត្តិរបស់ Lucid Air ប្រភេទប្រើម៉ូទ័រអគ្គិសនីបីនេះមិនទាន់ដឹងថាវាអាចផលិតកម្លាំងបានប៉ុន្មានសេះនៅឡើយទេ។ ប៉ុន្តែសម្រាប់ Lucid Air ដែលប្រើម៉ូទ័រអគ្គិសនីពីរអាចផលិតកម្លាំងបាន ១០៨០សេះ៕