មេ Bugatti នឹងឡើងកាន់តំណែងជាមេ Lamborghini មួយទៀត

​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Autonews Europe បាន​ឲ្យ​ដឹង​ថា​ Volkswagen Group បាន​ចាត់​តាំង​លោក​ Stephan Winkelmann ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Bugatti ឲ្យ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​នៃ​​ក្រុមហ៊ុន​​ Lamborghini មួយ​ទៀត។

លោក Stephan ដែល​បាន​កាន់​តំណែង​នៅ Bugatti អស់​រយៈពេល ៣​ឆ្នាំ​មក​ហើយ​នោះ នឹង​ឡើង​កាន់​​មុខ​តំណែង​ជាន់​ខ្ពស់​មួយ​ទៀត​នៅ Lamborghini ឆាប់​បំផុត​គឺ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ខាង​មុខ។ លោក​នឹង​ឡើង​កាន់​តំណែង​ជំនួស​នាយក​ប្រតិបត្តិការ Lamborghini បច្ចុប្បន្ន​ គឺ​លោក​ Stefano Domenicali ដែល​លោក​ Stefano ​នឹង​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Formula One នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​លោក Stephan ធ្លាប់​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ Lamborghini ម្ដង​រួច​មក​ហើយ​ គឺ​កាល​ចន្លោះ​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០១៦ ដែល​មាន​ន័យ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក​ Stephan ឡើង​កាន់​តំណែង​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម