នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់ថារថយន្ត Cybertruck នឹងចូលរោងចក្រផលិតនៅអំឡុងចុងឆ្នាំ២០២២ ដែលមានន័យថាការផលិតបានពន្យារពេល។
នៅពេលដែលរថយន្តនេះបង្ហាញវត្តមានដំបូងកាលពីខែវិច្ឆិកាឆ្នាំ២០១៩ ក្រុមហ៊ុន Tesla និយាយថារថយន្ត Cybertruck អាចនឹងចេញលក់នៅក្នុងឆ្នាំ២០២១។ លោក Elon Musk បានបញ្ជាក់ពីការពន្យារពេលនេះ ពេលនិយាយជាមួយបុគ្គលិកក្នុងអង្គប្រជុំមួយ។
កន្លងមកគេបានរំពឹងថា Cybertruck នឹងជារថយន្តភីកអាប់អគ្គិសនីដំបូងដែលចេញលក់លើទីផ្សារ ប៉ុន្តែជាលទ្ធផលនោះគឺរថយន្ត Rivian R1T ឯណោះទេដែលអាចចេញលក់បានលុន ដោយការបញ្ចេញលក់នឹងចាប់ផ្ដើមឆាប់ៗខាងមុខ។
ចំណែករថយន្ត GMC Hummer EV និង Ford F-150 Lightning ក៏ទំនងជានឹងចេញលក់លើទីផ្សារមុនរថយន្ត Cybertruck ផងដែរ៕