មេ Toyota ឲ្យតម្រុយថា អាចនឹងមានយន្តហោះឯកជនម៉ាក Lexus

ក្រោយ​ពី​បាន​ចេញ​លក់​នាវា​កម្សាន្ត​ Lexus LY650 នៅ​​សប្ដាហ៍​នេះ​រួច​មក​ Toyota បាន​ឲ្យ​តម្រុយ​ថា​ម៉ាក​ប្រណីត​របស់​ខ្លួន អាច​នឹង​​ប្រឡូក​ចូល​ក្នុង​ពិភព​យន្តហោះ​ឯកជន។

លោក Akio Toyoda ប្រធាន​ក្រុមហ៊ុន Toyota និង​ជា​ប្រធាន​ផ្នែក​ម៉ាក​សញ្ញា​នៃ Lexus បាន​លើក​ឡើង​ថា ៖ “Toyota ខ្លួន​​ឯង​ផ្ទាល់​គឺ​កំពុង​ព្យាយាម​វិវត្ត​ខ្លួន​ពី​ក្រុមហ៊ុន​យានយន្ត​ ទៅ​ជា​ក្រុមហ៊ុន​យាន​ចល័ត​មួយ ហើយ​ដើម្បី​​ធ្វើ​ឲ្យ​តម្លៃ​ម៉ាក Lexus កាន់​តែ​ខ្ពង់ខ្ពស់​ យើង​ត្រូវ​គ្រប​ដណ្ដប់​លើ​​ដី​គោក សមុទ្រ និង​ខ្យល់​អាកាស​ផង​ដែរ។​”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅ​ពេល​សួរ​ថា​ Lexus កំពុង​តែ​ធ្វើ​ការ​ផលិត​យន្តហោះ​ឬ​យ៉ាង​ណា​នោះ លោក Toyoda បាន​ឆ្លើយ​តប​ថា ៖ “គឺ​ថា​ សូម​មេត្តា​តាម​ដាន​ជា​មួយ​ពួក​យើង​ ថា​យើង​​មាន​សកម្មភាព​អ្វី ក្នុង​ផ្នែក​នោះ”។

ប្រសិន​បើ​ Toyota មាន​បំណង​បញ្ចេញ​យន្តហោះ​ឯកជន​មែន​នោះ វា​ជា​សកម្មភាព​មួយ​ប្រកួតប្រជែង​នឹង​ HondaJet របស់​ Honda ដែល​មាន​លក់​ក្នុង​តម្លៃ ៤,៥ លាន​ដុល្លារ​ ដែល​ជា​យន្តហោះ​មាន​សមត្ថភាព​ខ្លាំង​ក្លា​មួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម