មេធំ Stellantis ថា នឹងមិនលក់ក្រុមហ៊ុន Alfa Romeo ទៅឲ្យក្រុមហ៊ុនរបស់ប្រទេសចិនដាច់ខាន

[បរទេស] ក្នុងអំឡុងពេលនៃការបង្ហាញចេញនៅរថយន្ត Alfa Romeo Milano នាយកប្រតិបត្តិនៃក្រុមហ៊ុន Stellantis លោក Carlos Tavares បាននិយាយថា ក្រុមហ៊ុន Alfa Romeo គឺជាដំពេជ្រដ៏មានតម្លៃ នឹងបានបដិសេធការផ្តល់ជូនផ្សេងៗ ឬលក់ក្រុមហ៊ុនទៅឲ្យក្រុមហ៊ុនផ្សេងទៀតជាពិសេសក្រុមហ៊ុនដែលមានជនជាតិចិនកាន់កាប់នោះទេ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Stellantis នឹងវិនិយោគទឹកប្រាក់ជាង ៥,៤ ពាន់លានដុល្លារនៅក្នុងប្រទេសអ៉ីតាលី រួមទាំងកសាងរោងចក្រផលិតអាគុយ gigafactory battery ក៏ដូចជាការផលិតម៉ូដែលថ្មីចំនួនដល់ទៅ ១៥ នៅក្នុងរោងចក្រក្នុងស្រុកបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ នាយកប្រតិបត្តិ Alfa Romeo លោក Jean-Philippe Imparato ក៏បានគូសបញ្ជាក់ពីផែនការអនាគតរបស់ក្រុមហ៊ុនលោក ក្នុងនោះ ក្រុមហ៊ុននឹងធ្វើការចេញលក់រថយន្ត Alfa Romeo Stelvio ប្រភេទ SUV ជំនាន់ថ្មីនៅក្នុងពាក់កណ្តាលឆ្នាំ ២០២៥ បន្ទាប់មកគឺរថយន្ត Alfa Romeo Giulia ប្រភេទ sedan ក្នុងឆ្នាំ ២០២៦ ដោយម៉ូដែលទាំងពីរនឹងប្រើប្រាស់ស្ថាបត្យកម្ម STLA Large architecture ដូចគ្នាទៅនឹងរថយន្ត Dodge Charger Daytona ថ្មី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម