[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ធ្លាប់មានគ្រោងធ្វើការបណ្តាក់ទុនទឹកប្រាក់ចំនួន ៣៥ ពាន់លានដុល្លារ ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ EV ចំនួន ៥ម៉ូដែល នៅឆ្នាំ ២០៣០ ខណៈពេលនេះ ក្រុមហ៊ុននិយាយថា គម្រោងនេះអាចនឹងពន្យាពេល ។
ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Suzuki លោក Toshihiro Suzuki បានបកស្រាយថា “យើងស្ថិតក្នុងស្ថានភាពលំបាកខ្លាំងនៅពេលនេះ ដោយសារការលក់រថយន្តអគ្គីសនីសុទ្ធកំពុងធ្លាក់ចុះ ហើយម្យ៉ាងវិញទៀត រថយន្ត EV ដែលមានតម្លៃទាបមកពីប្រទេសចិនកំពុងវៃលុកចូលមកក្នុងទីផ្សារយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ Suzuki នៅតែមានភាពភ័យខ្លាចចំពោះការវិនិយោគទៅលើរថយន្តអគ្គិសនីសុទ្ធ EV នាពេលអនាគត ដោយក្រុមហ៊ុន រំពឹងទៅលើការលក់របស់រថយន្តអគ្គិសនីសុទ្ធ Suzuki eVitara ដែលបានដាក់បង្ហាញថ្មីនេះ ទទួលបានយ៉ាងល្អប្រសើរ ឬយ៉ាងណា មុនពេលសម្រេចចិត្តម្តងទៀត ៕