ក្រោយពីបានចាកចេញពីទីផ្សារអឺរ៉ុប ម៉ាករថយន្តប្រណីត Infiniti ដែលជាសាខាមួយរបស់ក្រុមហ៊ុនជប៉ុន Nissan បានប្រកាសថានឹងចាកចេញពីទីផ្សារប្រទេសអូស្ត្រាលីនៅចុងឆ្នាំ ២០២០ ខាងមុខ។
តាមការចុះផ្សាយរបស់ Car Advice បានឲ្យដឹងថារថយន្ត Inifinti អាចលក់ចេញបានត្រឹម ៣ ៩៨៧ គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេល ៧ ឆ្នាំដែលបង្ហាញមុខលើទឹកអូស្ត្រាលី ជាមួយចំនួនលក់ជាមធ្យម ៤៧ គ្រឿងក្នុងមួយខែ។ ប្រៀបធៀបទៅ Lexus អាចលក់រថយន្តបានប្រហែល ៨០០ គ្រឿងក្នុងមួយខែនៅទឹកដីនេះ ចំណែក Mercedes-Benz វិញអាចលក់រថយន្តបានមិនតិចជាង ៤ ០៥០ គ្រឿងនោះទេ កាលពីខែមិថុនាកន្លងទៅ។
គួរដឹងថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ មានក្រុមហ៊ុនច្រើនមកហើយបានដកខ្លួនចេញពីទីផ្សាររថយន្តអូស្ត្រាលីដែលមានដូចជា Opel, Chery និង Proton ផងដែរ៕