ម៉ាក​រថយន្ត​ណា​មាន​អតិថិជន​ស្ម័គ្រស្មោះ​ជាង​គេ?

ជា​រៀង​រាល់​ឆ្នាំ JD Power ដែល​​ធ្វើ​ការ​ស្ទង់មតិ​លើ​ម៉ាក​រថយន្ត​នៅ​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ថា​​អតិថិជន​​​នៃ​ម៉ាក​រថយន្ត​ណា​មួយ​ស្ម័គ្រស្មោះ​​ជាង​គេ មាន​ន័យ​ថា​ពេល​ប្ដូរ​រថយន្ត​ថ្មី​នៅ​តែ​ទិញ​រថយន្ត​ម៉ាក​ដដែល។

ឆ្នាំ​ទៅ Toyota ឈរ​នៅ​តំណែង​កំពូល​សម្រាប់​ប្រភេទ​រថយន្ត​ធម្មតា ហើយ​ម៉ាក​ Lexus ឈរ​នៅ​តំណែង​កំពូល​សម្រាប់​ប្រភេទ​រថយន្ត​ប្រណីត។ យ៉ាងណាក្ដី​តំណែង​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់ JD Power បាន​បង្ហាញ​ថា​ម៉ាក​រថយន្ត Subaru ឈរ​នៅ​តំណែង​កំពូល ដោយ​មាន​អតិថិជន ៦១,៥% ទិញ​រថយន្ត​ម៉ាក​នេះ​ប្រើ​លើក​ទីពីរ។ លេខ​ពីរ​គឺ Toyota ដែល​មាន​ ៥៩,៥% តាម​ពី​ក្រោយ​ដោយ​ Honda, RAM, Ford, Kia, Chevrolet, Nissan, Hyundai, Jeep, Volkswagen, Mazda, GMC, Mitsubishi, Buick, Dodge, Fiat, Chrysler និង​ Smart។

និយាយ​ពី​ម៉ាក​រថយន្ត​ប្រណីត​វិញ Lexus បន្ត​កាន់​កាប់​តំណែង​លើ​គេ ជា​មួយ​អតិថិជន​ស្មោះស្ម័គ្រ​ចំនួន ៤៧,៦%។ Lexus តាម​ពី​ក្រោយ​ដោយ​ Mercedes-Benz, BMW, Porsche, Audi, Land Rover, Maserati, Acura, Lincoln, Cadillac, Volvo, Infiniti និង​ Jaguar។ ​កាល​ពី​ឆ្នាំ​ទៅ​តំណែង​កំពូល​ទាំង ៣ បាន​ទៅ​លើ Lexus, Audi និង​ Land Rover៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម