Land Rover Defender ម៉ូដែលខួប ៧៥ ឆ្នាំ ផលិតតែ ១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ជាង ២២ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Land Rover បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Land Rover Defender 75th Limited Edition គឺជាការបោះពុម្ពពិសេស ដើម្បីអបអរសាទរខួបលើកទី ៧៥ឆ្នាំ របស់ Land Rover ផលិតតែ ១០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ២២១ ៤៨០ ដុល្លារនៅក្នុងប្រទេសថៃ ។

Land Rover Defender 75th Limited Edition បានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍រថយន្ត Amsterdam Auto Show ក្នុងឆ្នាំ ១៩៤៨ ។ ម៉ូដែលពិសេសនេះ ត្រូវបានតុបតែងជាមួយពណ៌ប៉ៃតង Grasmere Green បន្ថែមជាមួយក្រាហ្វិកខាងក្រៅដែលជាការប្រារព្ធខួបលើកទី ៧៥ ឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender 75th Limited Edition គឺផ្អែកលើ Defender 110 ភ្ជាប់មកជាមួយចង្កៀងមុខប្រភេទ Matrix LED, ដំបូលបែប Panoramic, កៅអីខាងមុខដែលអាចលៃតម្រូវបាន ១៤ ទិសដៅ, អេក្រង់ Pivi Pro ទំហំ ១១,៤ អ៉ីញ, ឧបករណ៍បំពងសំលេងម៉ាក Meridian Sound , កន្លែងសាកថ្មឥតខ្សែ, អេក្រង់បង្ហាញលើកញ្ចក់, ម៉ាស៊ីនត្រជាក់ ៣ តំបន់ , កាមេរ៉ាប្រភេទ 3D Surround និងប្រើប្រាស់នៅសំបកកង់ប្រភេទន all-season tire សម្រាប់ការបើកបរលើផ្លូវពិបាក ឬ Off-Road ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន  ៣០៤ សេស និងអាគុយទំហំ ១៩,២ គីឡូវ៉ាត់ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម