ម៉ូដែលថ្មីភីកអាប់ Toyota Hilux Revo Rocco រូបរាងកាចជាងមុន បង្ហាញខ្លួននៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញបន្ថែមនៅភីកអាប់ Toyota Hilux Revo Rocco សម្រាប់បើកបរនៅលើផ្លូវលំបាក ឬ Off-Road style សម្រាប់អតិថិជនរបស់ខ្លួននៅទីផ្សារប្រទេសជប៉ុន គ្រោងនឹងចេញលក់នៅក្នុងខែឧសភា ឆ្នាំ ២០២៤ ជាមួយតម្លៃលក់ ៣៣ ៥០០ ដុល្លារ ។

ភីកអាប់ Toyota Hilux Revo Rocco បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ អាចផលិតកម្លាំងបាន ១៤៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គប្រភេទបើកបរប៉ុង ២ 4-wheel drive ជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនៅផ្នែកខាងក្រៅរបស់រថយន្តត្រូវបានកែលម្អជាមួយនឹងព័ត៌មានលម្អិតបន្ថែមជាច្រើនដូចជា ប៉ាណាមុខ ចង្កៀងមុខ LED ថ្មី និងកាងខាងមុខដែលបានរចនាថ្មីដែលផ្តល់នៅភាពកាន់ហាប់ណែន ព្រមទាំងថាសកង់ទំហំ ១៨ អ៉ីញស្រោបដោយសំបកកង់ប្រភេទ off-road ពណ៌ខ្មៅ របាំងការពារភុកទំហំធំជាងមុន ខណៈនៅផ្នែកខាងក្រោយ Toyota បានបន្ថែមនៅរបាបែបស្ព័រ ទ្វារឃ្លុបដើរដោយថាមពលអគ្គិសនី និងឡូហ្គោ Toyota ទំហំធំ ។

ចំពោះនៅផ្នែកខាងក្នុងវិញ Toyota Hilux Revo Rocco ត្រូវ​បាន​plitឡើង​ដោយ​ផ្អែក​លើ​ម៉ូដែល Hilux Z បំពាក់​ដោយ​ ដៃ​ចង្កូត​ស្រោបដោយ​ស្បែក​ស្តង់ដារ និង​អេក្រង់​កម្សាន្ត touchscreen ​ទំហំ ៨ អ៉ីញ ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានមកជាមួយកញ្ចក់មើលក្រោយបែប Panoramic view monitor ព្រមទាំងប្រព័ន្ធជំនួយពេលចាកគន្លងផ្លូវ និងប្រព័ន្ធផ្តល់សញ្ញា និងចាប់ហ្វ្រាំងបន្ទាន់នៅពេលឧបសគ្គនៅខាងមុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម