[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត FAW បានធ្វើការដាក់បង្ហាញចេញនៅរូបភាពនៃរថយន្តពិសេស Besturn B70S Black Warrior special edition ជាមួយការតុបតែងជាមួយពណ៌ខ្មៅ រូបរាងកាន់តែស្ព័រ វាត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី Changchun Auto Show 2022។
ម៉ូដែលពិសេស Besturn B70S Black Warrior មានការរចនាផ្អែកលើម៉ូដែលបច្ចុប្បន្ន ប៉ុន្តែសង្កត់ធ្ងន់ទៅលើភាពស្ព័រ បំពាក់ជាមួយចង្កៀងមុខប្រភេទ LED ដ៏ទំនើបជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ។ ថាសកង់ស្ព័រទំហំធំពណ៌ខ្មៅ រួមជាមួយហ្វ្រាំងឌីសពណ៌ក្រហម របារលើដំបូល roof rails ពណ៌ខ្មៅ ចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងបំពង់ស៊ីមាំងពណ៌ខ្មៅ។
ចំណែកនៅផ្នែកខាងក្នុងកាប៊ីននៃ Bestune B70S រំពឹងថាមានបំពាក់ជាមួយអេក្រង់ Dual LCD និងអេក្រង់កំសាន្ត touchscreen កណ្តាលទំហំធំ។
រថយន្ត Bestune B70S ត្រូវបានបំពាក់ដោយជម្រើសម៉ាស៊ីនពីររួមមាន ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផលិតកម្លាំងបាន ១៦៩ សេះ និងកម្លំាងរមួល ២៥៨ ញ៉ូតុនម៉ែត្រ។ និងម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២២៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខដៃ និងអូតូ ៦វគ្គ៕