ម៉ូដែលពិសេស Han EV Special Limited Edition សាកថ្មម្តងជិះបាន ៦០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញជាផ្លូវការនៃរថយន្ត BYD Han EV Special Limited Edition ដែលជារថយន្តផលិតក្នុងចំនួនមានកំណត់ មានតម្លៃចាប់ពី ៥១ ៧៧៣ ដុល្លារ ជាមួយនឹងតួខ្លួនពណ៌បៃតងថ្មី នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តម៉ូដែលបិសេសនេះ មានប្រវែងសរុប ៤ ៩៩៥ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៤៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២០ ម.ម។ រីឯ ការរចនារូបរាងផ្នែក​ខាង​ក្រៅ​នៅតែរក្សា​រូបរាង​រចនា​ម៉ូដ Coupe Slip-Back តួ​ខ្លួន​ដដែល ប៉ុន្តែ​បាន​ភ្ជាប់​មក​ជាមួយ​នៅ​រចនា​ម៉ូដ​ពិសេស​នៅ​លើ​តួ​ខ្លួន​ពណ៌​បៃតងនៅ​កាង​ខាងមុខ​ពណ៌​ខ្មៅ ដុំហ្វ្រាំង Brembo brake calipers ពណ៌បៃតង, ថាស​កង់​ស្ព័រ​ពិសេស​ផ្តល់​នៅ​អារម្មណ៍​ប្រណីត​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងដោយ Alcantara suede ដែលជាបច្ចេកវិទ្យាទំនើប និងប្រណិតខ្លាំង កៅអីដែលរចនាយ៉ាងពិសេស ពណ៌បៃតង-ខ្មៅ ជាមួយនឹងឡូហ្គោ BYD HAN ។ លើសពីនេះ រថយន្តនេះត្រូវបានបំពាក់ដោយការតភ្ជាប់បណ្តាញឆ្លាតវៃ 5G DiLink 4.0 ដែលគ្របដណ្តប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot និងដៃចង្កូតមុខងារកម្តៅផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត BYD HAN EV Special Edition Limited Edition មានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន ៥១៧ សេះ និងកម្លាំងរមួល ៧០០ ញូតុនម៉ែត្រ ប្រភេទបើកបរវិលកង់ទាំងបួន អាចបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៩ វិនាទី និងអាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រក្នុងកាសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម