ម៉ូដែលពិសេស Hyundai Creta Black Edition 2024 ផលិតត្រឹមតែ ៥០គ្រឿងប៉ុណ្ណោះ នៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការបន្ថែមម៉ូដែលពិសេសម្រាប់រថយន្ត Hyundai Creta Black Edition ស៊េរីឆ្នាំ ២០២៤ ផលិតត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ ជាមួយតំលៃលក់ ២៧ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ Hyundai CRETA Black Edition ត្រូវបានតុបតែងក្របដណ្តប់ទៅដោយពណ៌ខ្មៅយ៉ាងពិសេសជាមួយនឹងប៉ាណាមុខពណ៌ ជាប់សងខាងដោយអំពូលបំភ្លឺ និងឡូហ្គោប្រភេទ monochrome នៅចំណ្តាល ប្រើប្រាស់នៅថាសកង់ពណ៌ខ្មៅទំហំ ១៧ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូមានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងភ្លើងលម្អ ដំបូលកញ្ចក់ panoramic sunroof បើក-បិទដោយថាមពលអគ្គិសនី កន្លែងសាកថ្មឥតខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក BOSE និងហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Hyundai SmartSense Advanced Driver Assistance System ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ។

ទាក់ទងទៅផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៥ សេះ និងកម្លាំងរមួល ១៤៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ IVT ប្រើប្រាស់បូម MacPherson strut suspension នៅផ្នែកខាងមុខ និង Torsion beam នៅផ្នែកខាងក្រោយជាមួយរបៀបបើកបរចំនួន ៤ គឺ Normal, Eco, Sport និង Smart ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម