[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅទីផ្សារប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mitsubishi Xpander Cross Elite Limited Edition ផលិតតែ ៨០០គ្រឿងប៉ុណ្ណោះ ដែលមានតម្លៃលក់ចាប់ពី ២២ ៣១៩ ដុល្លារ ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូជាមួយជម្រើសលេខដៃ ប្រភេទបើកបរប៉ុង ១ ។
គ្រឿងបរិក្ខាដែលបានបំពាក់បន្ថែមនៅលើ Mitsubishi Xpander Cross ម៉ូដែលពិសេសនេះ រួមមាន កញ្ចក់ចំហៀង ដំបូល និងអង់ទែនព្រុយត្រីឆ្លាមតុបតែងជាមួយពណ៌ខ្មៅ ក៏ដូចជា កន្លែងសាកថ្មឥតប្រើខ្សែរ និងឧបករណ៍បំពង Premium Sound Audio ផងដែរ។
ខណៈគ្រឿងបរិក្ខាជាស្តង់ដារមានដូចជា ចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៧អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងប្រព័ន្ធទប់លំនឹង Active Yaw Control system ។