[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន MlTT បានធ្វើការបញ្ចេញនូវម៉ូតូ GT-MAX 125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដែលរចនាទ្បើងនៅក្នុងប្រទេសអេស្ប៉ាញ ហើយពិសេសនោះគឺបំពាក់នូវមានប្រព័ន្ធសំឡេង និងឧបករណ៍បំពងសម្លេងគួរឱ្យចាប់អារម្មណ៍ខ្លាំង។
សម្រាប់ការឌីហ្សាញនៃម៉ូតូ GT-MAX 125 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថល, ឧបករណ៍បំពងសម្លេង ៤ គ្រាប់ដែលភ្ជាប់ជាមួយនឹង multimedia សម្រាប់ចាក់បទភ្លេងជាដើម។ បន្ថែមពីនេះវាក៏បានបំពាក់នូវស្តង់ដាប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។
ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ GT-MAX 125 បានប្រើប្រាស់ម៉ាស៊ីនទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥សេសេ ផលិតកម្លាំង ១១សេះ និងកម្លាំងរមួល ១០,៨ ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ១២ លីត្រ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១២០/៨០ និងក្រោយទំហំ ១៣០/៧០ ជាដើម។
យ៉ាងណាមិញចំពោះម៉ូតូ MITT GT-MAX 125 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃវានៅទ្បើយទេ៕