[ទីផ្សារបរទេស] ក្រុមហ៊ុន Peugeot របស់បារាំង បានធ្វើប្រកាសដាក់លក់នូវម៉ូតូម៉ូឌែល Django 125 ABS ស៊េរីឆ្នាំ២០២២ ប្រភេទ Scooter សម្រាប់ទីផ្សារក្នុងប្រទេសជប៉ុន។
សម្រាប់ម៉ូតូ Django 125 ABS បំពាក់នូវប្រព័ន្ធភ្លើង LED, កុងទ័រឌីជីថល LCD និងព្រមទាំងប្រព័ន្ធហ្វាំ្រ ABS ជាមួយនឹងឌីសហ្វ្រាំងខាងមុខ-ក្រោយផងដែរ។
បន្ថែមពីនេះម៉ូតូ Django 125 ABS ប្រើប្រាស់ម៉ាស៊ីនសាំងទំហំ ១ស៊ីទ្បាំង ជាមួយប្រព័ន្ធស្អំប្រេង Air-cooled ចំណុះ ១២៥សេសេ ផលិតកម្លាំង ១០,៦ សេះ និងកម្លាំងរមួល ៩,៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។
សូមបញ្ជាក់ថា Peugeot Django 125 ABS ស៊េរីឆ្នាំ២០២២ មានតម្លៃ ៣,៧៨៨ ដុល្លារ និងមានតែជម្រើស ១ ពណ៍គត់គឺ matte green សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន៕
ប្រភព៖ greatbiker