ក្រុមហ៊ុនម៉ូតូ Honda បានបញ្ចេញនូវ Scoopy ស៊េរីឆ្នាំ២០២២ ជាមួយនឹងជម្រើស ៣ ម៉ូឌែល រួមមាន Urban, Prestige និង Club12 សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Honda Scoopy មានការរចនាស្រដៀងទៅនឹងម៉ូឌែលមុនៗដែរ ដោយមានចង្កៀងមុខ Modern Ring LED ជាមួយនឹងអំពូល LED ពេញ និងរង្វាស់ Multi-Meter ថ្មីដែលបង្ហាញទាំងអត្រាស៊ីសាំង ការតាមដានចម្ងាយផ្លូវ ការជូនដំណឹងការផ្លាស់ប្តូរប្រេង នាឡិកា និង Eco Lamp រួមជាមួយនឹងរន្ធសាក USB Type A នៅក្រោមកៅអី មានកន្លែងផ្ទុកធំ ដែលអាចទុកមួកសុវត្ថិភាពបានមួយ និង Honda Smart Key ជាដើម។
Honda Scoopy ប្រើប្រាស់ម៉ាស៊ីន eSP+ ទំហំ ១០៩.៥១ សេសេ 4 stroke និងប្រើបច្ចេកវិទ្យាជាមួយប្រព័ន្ធស្អំម៉ាស៊ីន air-cooled។ វាដំណើរការដោយប្រអប់លេខអូតូ V-Matic និងមានអត្រាស៊ីសាំង ៥៥,៦ គីឡូម៉ែត្រក្នុងមួយលីត្រ។
យ៉ាងណាមិញចំពោះតម្លៃម៉ូតូ Honda Scoopy មាន ៣ ជម្រើសម៉ូឌែល និង ៩ ពណ៍ រួមមាន៖
- Honda Scoopy 2022 Urban តម្លៃ ១ ៤៧៨ ពាន់ដុល្លារ ( gray-white and yellow-white)
- Honda Scoopy 2022 Prestige តម្លៃ ១ ៤៩៣ ពាន់ដុល្លារ (white-brown, red-brown and black-brown )
- Honda Scoopy 2022 Club12 តម្លៃ ១ ៥៩៧ ពាន់ដុល្លារ (red-gray, black-grey, white-pink and gray-yellow) ៕