ម៉ូតូអគ្គិសនីចិន LVNENG S6 សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១២០ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ LVNENG បានធ្វើការបញ្ចេញនូវម៉ូឌែល S6 ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់អគ្គិសនីសុទ្ធ ប្រភេទ scooter ជាមួយនឹងការសាកភ្លើងពេញម្តង អាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ តម្លៃចាប់ពី ៦ ២១១ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់ម៉ូតូអគ្គិសនី LVNENG S6 មានទំហំសរុបប្រវែង ១ ៨៥៤មម, ទទឹង ៧០០មម, កម្ពស់ ១ ១១៣មម, ទម្ងន់ ៨៤,‌១ គម និងប្រវែងគម្លាតកង់មុខក្រោយ ៧១០ មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី LVNENG S6 ទទួលបានឌីហ្សាញទ្បើងបែប Classic ដែលរូបរាងស្រដៀងគ្នាទៅនឹង Vespa ដោយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធ Keyless booting ជាដើម។

ចំពោះថាមពលនៃម៉ូតូអគ្គិសនី LVNENG S6 បានបំពាក់នូវម៉ាស៊ីន Bosch និងម៉ូទ័រអគ្គិសនី ៤ គីទ្បូវ៉ាត់ ដែលមានល្បឿនអតិបរមា ៧៥គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ ខណៈដែលការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១២០ គីទ្បូម៉ែត្រ និងសាកភ្លើងពេញម្តងចំណាយពេលប្រហែល ៣ ម៉ោង ៣០ នាទីតែប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម