មានមិនតិចនាក់ទេដែលទន្ទឹងរង់ចាំវត្តមានរថយន្ត Mercedes-Benz S-Class ជំនាន់ថ្មី ដែលរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនាខែកញ្ញាខាងមុខនេះ។ ពេលនេះគេអាចដឹងកាន់តែច្បាស់អំពីរូបរាងរថយន្ត S-Class ជំនាន់ថ្មី តាមរយៈរូបភាពដែលថតបានពេលរថយន្តបើកបរសាកល្បងលើដងផ្លូវ។
បើកបរសាកល្បងលើដងផ្លូវម្ដងនេះ រថយន្ត S-Class ជំនាន់ថ្មី មិនមានបិតបាំងការឌីហ្សាញខ្លាំងដូចពីមុនៗឡើយ។ រូបភាពជាច្រើនសន្លឹកបានបង្ហាញថា S-Class ជំនាន់ថ្មី មានផ្លាស់ការរចនាថ្មីដែលមើលទៅកាន់ទាក់ទាញ ទាន់សម័យ និងពោរពេញដោយអំណាច។
គួរដឹងថា Mercedes-Benz នឹងធ្វើការបង្ហាញរូបរាងខ្លះៗនៃ S-Class ជំនាន់ថ្មីនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ ហើយនៅថ្ងៃទី ១២ ខែសីហា ក្រុមហ៊ុននឹងបញ្ចេញរូបភាព Teaser បន្ថែមទៀតនៃរថយន្តលំដាប់ Flagship របស់ខ្លួន៕