ម្យ៉ាងដែរ! គ្រឿងតុបតែងថ្មីនេះ ធ្វើឲ្យរថយន្ត Toyota Hilux មានមុខដូច Toyota Tundra

[បរទេស] ក្រុមហ៊ុនកែច្នៃរបស់ប្រទេសជប៉ុនមានឈ្មោះថា GMG Double Eight បានធ្វើការកែច្នៃនិងផ្តល់នៅគ្រឿងតុបតែងតួខ្លួន custom bodykit ទៅលើរថយន្ត Toyota Hilux ជំនាន់ទី ៨ ដែលធ្វើឲ្យរថយន្តនេះមើលទៅដូចជាមុខនៃរថយន្តភីកអាប់ Toyota Tundra ដ៏គួរឲ្យទាក់ទាញនៅក្នុងប្រទេសជប៉ុន។

ចំណុចលេចធ្លោនៃឈុតរាងកាយគឺផ្នែកខាងមុខដែលបានរចនាឡើងវិញដូចទៅនឹងរថយន្ត Toyota Tundra  វា​រួម​បញ្ចូល​ទាំង​ប៉ាណាមុខរាងជា​សំបុកឃ្មុំ Honeycomb របាំងការពារជើងក្រោមពណ៌​ខ្មៅ អក្សរ GR-style Toyota និង​ភ្លើង​សញ្ញា​ពណ៌​លឿង​ចំនួន​បី ដែល​ធ្វើ​ឱ្យ Hilux មាន​រូបរាង​ដូច​រថយន្ត Pickup ខ្នាតធំ។ រន្ធខ្យល់បញ្ឈររចនាថ្មីត្រូវបានភ្ជាប់ជាមួយនឹងចង្កៀងមុខ និងគម្របម៉ាស៊ីនថ្មីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់តួខ្លួនទាំងមូលនៅតែមិនផ្លាស់ប្តូរ លើកលែងតែបន្ថែមនៅរបាំងការពារភុកទំហំធំកាន់​តែ​រឹង​មាំ។ រថយន្តនេះក៏ត្រូវបានបំពាក់ជាមួយនឹងថាសកង់ស្ព័រប្រភេទ deadlock ស្រោបដោយសំបកកង់ A/T grippy និងប៉ូម lift kit ដែលធ្វើអោយប្រសើរឡើងបន្ថែមទៀតក្នុងការបើកបរលើផ្លូវលំបាក ឬ Off-Road។

មិនមានការផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ដោយរថយន្ត Toyota Hilux នៅតែប្រើប្រាស់ម៉ាស៊ីនចំណុះ ២,៤ លីត្រ turbodiesel អាចផលិតកម្លាំងបាន ១៤៧ សេះ របស់ប្រទេសជប៉ុន និងម៉ាស៊ីនចំណុំ​ ២,៨ លីត្រ turbodiesel ដែលមានកម្លាំង ២០១ សេះ សម្រាប់ទីផ្សារប្រទេសផ្សេងៗ។

​គួរបញ្ជាក់ផងដែរ សម្រាប់តម្លៃតួខ្លួន GMG Double Eight នៅលើរថយន្តនេះ​មានតម្លៃសរុប ២ ៦៩២ ដុល្លារដូចជា៖ កាងខាងមុខ ១ ៦៣០ ដុល្លារ, សំណាញ់ក្នុងប៉ាណា ៣៥ ដុល្លារ, ភ្លើងពណ៌លឿង ៥៥ ដុល្លារ, របាំងការពារភុក ៦៥៩ ដុល្លារ, គម្របម៉ាស៊ីន ៤០២ ដុល្លារ ។ សម្រាប់តម្លៃខាងលើនេះមិនរាប់បញ្ចូលដៃពន្ធ និងដឹកជញ្ចូនទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម