រកឃើញគូរប្រជែង Toyota bZ7 ហើយ គឺគំរូឡាន Honda GT ប្រើថាមពលអគ្គិសនីសុទ្ធ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្តអគ្គិសនីសុទ្ធ Honda GT ​ប្រភេទ sedan នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2025 ក្នុងប្រទេសចិន ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ត្រូវបានផលិតឡើងជាការសហការគ្នារវាងក្រុមហ៊ុន Honda និង GAC នៅប្រទេសចិន ផ្តល់នៅជម្រើសប្រើម៉ូទ័រអគ្គិសនីចំនួន ១ និងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ខណៈទំហំអាគុយ រួមទាំងចម្ងាយនៃការបើកបរក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកក្រៅ ផ្តោតសំខាន់លើប្រព័ន្ធលំហូរខ្យល់ Aerodynamic ផ្តល់នៅភាពស្ព័រខ្លាំង ដោយមានគម្របខាងរាងចោទចុះក្រោម ជាប់ជាមួយចង្កៀងមុខ LED ឌីស្សាញរាងស្លីម មើលទៅរាងកាច ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២០អ៉ីញ កញ្ចក់ចំហៀងជាប្រភេទកាមេរ៉ា រួមទាំងដៃទ្វារប្រភេទ Flush-door ចង្កៀងក្រោយ LED លាតសន្ទឹងពេញផ្ទៃខាងក្រោយ និងកាង spoiler បើក-បិទដោយអូតូផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំធ ១២,៨ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅដែលមានបំពាក់នៅលើរថយន្ត និងកុងទ័របង្ហាញព័ត៌មានឌីជីថល កន្លែងសាកថ្មឥតប្រើខ្សែជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing 360+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម