រកឃើញរថយន្ត ១០ម៉ូដែល ប្រកួតយកពានរថយន្តពិភពលោកប្រចាំឆ្នាំ

បេក្ខភាព​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​រថយន្ត​​ពិភពលោក​ឆ្នាំ ២០២០ ត្រូវ​បាន​ប្រកាស​រួច​ហើយ ដែល​ក្នុង​នោះ​គឺ​មាន​តែ​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។

សម្រាប់​ផ្នែក​ពាន​រង្វាន់​ធំ​គឺ រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ ២០២០ មាន​រថយន្ត​ចំនួន ១០ នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា។ ក្នុង​នោះ​មាន​ Hyundai Sonata, Kia Soul EV, Kia Telluride, Range Rover Evoque, Mazda3, Mazda CX-30, Mecedes CLA, Mercedes GLB, Volkswagen Golf និង Volkswagen T-Cross។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បេក្ខភាព​ចុង​ក្រោយ​ត្រូវ​បាន​ជ្រើស​ដោយ​អ្នក​កាសែត​ផ្នែក​ព័ត៌មាន​រថយន្ត​ចំនួន ៨៦ រូប មក​ពី​ទូទាំង​ពិភពលោក​ ដែល​ឈ្មោះ​រថយន្ត​ដែល​ឈ្នះ​នឹង​ត្រូវ​ប្រកាស​នៅ​​ក្នុង​កម្មវិធី New York Auto Show នា​ខែ​មេសា​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម