រថយន្ដ Jetour X70L នឹងបើកទទួលការបញ្ជាទិញទុកនៅចិនក្នុងពេលឆាប់ៗខាងមុខនេះ

ក្រុមហ៊ុន Jetour នឹងចាប់ផ្តើមទទួលការបញ្ជាទិញមុន លើរថយន្ត SUV ដំណើរការដោយម៉ាស៊ីនសាំងម៉ូឌែល Jetour X70L ស៊េរីថ្មីរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា ក្នុងប្រទេសចិន។ រថយន្ដនេះទទួលបានការរចនាម៉ូដ “Family Face” ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Jetour។​

បច្ចុប្បន្ន រថយន្តត្រកូល Jetour X70 មានចំនួន៥ម៉ូឌែលនៅលើទីផ្សាររួមមាន៖

  • 2025 Jetour X70 Plus Champion Edition
  • 2026 Jetour X70 Plus
  • new generation Jetour X70 Plus
  • new generation Jetour X70 Plus C-DM
  • Jetour X70 Beyond Edition

អ្វីគួរឱ្យកត់សម្គាល់ថា ក្នុងចំណោមរថយន្ត SUV ៧ កៅអីខ្នាតធំចំនួន៣គ្រឿង ដែលត្រូវបានលក់នៅទូទាំងពិភពលោក ក្នុងនោមានមួយគ្រឿងជាម៉ូឌែល Jetour X70។ គិតត្រឹមចុងខែសីហា ការលក់សរុបទូទាំងពិភពលោកនៃរថយន្ដម៉ូឌែលបាននេះបានឈានដល់ជាង ៩៦០ ០០០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅផ្នែកខាងមុខ បានបំពាក់មកជាមួយប៉ាណារចនាជាបន្ទះ លេងបន្ថែមជាមួយនឹងចង្កៀងមុខមានរាងជាអក្សរ “J” និង “T” នៅពេលបញ្ចេញពន្លឺ។ នៅផ្នែកខាងបានបំពាក់មកជាមួយចង្កៀងបែពបញ្ឈរនៅសងខាងត្រូវបានភ្ជាប់គ្នាដោយបន្ទះអំពូលភ្លើង LED អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។

សម្រាប់ទំហំរូបរាងរថយន្ត Jetour X70L មានប្រវែងតួខ្លួនសរុប ៤ ៨១០មម ទទឹង ១ ៩៣០មម កម្ពស់ ១ ៧០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨២០មម។  បន្ថែមពីនេះរថយ្ដនេះបានផ្តល់ជូននូវជម្រើសប្លង់កៅអីចំនួន ៥ និង ៧ កៅអីផងដែរ។

ចំពោះកម្រិតសមត្ដភាពវិញ Jetour X70L ផ្តល់ជូននូវជម្រើសម៉ាស៊ីន២ប្រភេទក្នុងនោះរួមមានម៉ាស៊ីនចំណុះ 1.5 ឬ 2.0 ភ្ជាប់ជាមួយប្រអប់លេខ 8AT។ សម្រាប់ម៉ាស៊ីនចំណុះ 1.5 អាចផលិតកម្លាំងអតិបរមា ១៨១សេះ និងមានកម្រិតស៊ីប្រេង ៧.៤១ លីត្រក្នុង១០០គីឡូម៉ែត្រ។ ចំណែកម៉ាស៊ីនចំណុះ 2.0 អាចកម្លាំងអតិបរមាបាន ២៥១សេះ។

ចូលមកដល់ផ្នែកខាងក្នុងរថយន្តបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155។ ប្រព័ន្ធប្រតិបត្តិការរបស់រថយន្តដំណើរការដោយប្រព័ន្ធ TOUR OS 3.0 មានមុខងារជំនួយការសំឡេង AI Doubao របស់ក្រុមហ៊ុន ByteDance។

លក្ខណៈពិសេសផ្សេងទៀតរួមមានការសាកថ្មទូរស័ព្ទឥតខ្សែល្បឿនលឿន 50W, ឧបករណ៍បំពងសម្លេងចំនួន ១២គ្រាប់និងកន្លែងផ្ទុកចំនួន ៤៣កន្លែងនៅផ្នែកខាងក្នុង។ សម្រាប់កន្លែងផ្ទុកឥវ៉ាន់ ពេលបត់ជួរកៅអីខាងក្រោយ មានទំហំ ១៧០៨លីត្រ។ លើសពីនេះ កៅអីទាំងអស់គាំទ្រគាំទ្រការបញ្ជាដោយថាមពលអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម